រដ្ឋខណ្ឌមានជ័យក្នុងនិងអបអរសាទពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស ឆ្នាំ២០២៣
ភ្នំពេញ ៖ នៅរសថ្ងៃ១២ ខែមេសា ឆ្នាំ២០២៣ នៅរដ្ឋបាលខណ្ឌមានជ័យ បាននិមន្តព្រះសង្ឃ សូត្រមន្ត ប្រោះព្រំលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យនិង ដោយមានការអញ្ជើញចូលរួមដោយលោកលោកលោកស្រីអភិបាលរងខណ្ឌ និងលោកចៅសង្កាត់ទាំង៧ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នា ។ ក្នុងគោលបំណងសុំនៅពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី មន្ត្រីរាជក្នុងខណ្ឌនិងប្រជាពលរដ្ឋ ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួន។
ក្នុងពិធីសូត្រមន្ត ប្រោះព្រហ្មលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី ដែលបានប្រព្រឹត្តទៅតាមគន្លង ប្រពៃណីព្រះពុទ្ធសាសនា នៃកម្មវិធីបៀបវារៈររបស់លោកតាអាចារ្យរួចមក ក្នុងកិច្ចសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនោះដែរលោកហែម ដារិទ្ធិបានគូសបញ្ជាក់ថា ការជួបជុំគ្នាថ្ងៃនេះ ក្នុងរូបភាពជា លក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសាររដ្ឋបាលខណ្ឌនិងការិយាល័យ.ជំនាញទាំងអស់ដែលមានការនឿយហត់ ក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួន រយៈពេលមួយឆ្នាំមកនេះ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ លើវិស័យសេដ្ឋកិច្ចជាតិ ។
ពិធីនេះបានប្រារព្ធធ្វើនៅរដ្ឋបាលខណ្ឌមានជ័យ ទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ៥អង្គ សូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល ដើម្បីជំរះនូវឧបទ្រុបចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកនូវសិរីសួស្តីឆ្នាំថ្មី និងសូមទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើទឹកដីកម្ពុជា។ ជាពិសេសសូមជួយបីបាច់ថែរក្សាឲ្យ ទទួលបាននូវ សុខសន្តិភាព និងការអភវឌ្ឍជានិច្ចនិរន្តរតទៅ ដើម្បីប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្តជីវភាពកាន់តែ ប្រសើរឡើងថែមទៀត៕