សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល រៀបចំវគ្គផ្សព្វផ្សាយស្ដីពី «ការការពារពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ» ដល់អ្នកស្ម័គ្រចិត្ត.

កណ្ដាល៖ ក្រោមការដឹកនាំរបស់ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល និងគាំទ្រថវិកាពីសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) តាមរយៈទីស្នាក់ការកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមប្រតិបត្តិសាខា បានរៀបចំវគ្គផ្សព្វផ្សាយស្ដីពី «ការការពារពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ» ដល់អ្នកស្ម័គ្រចិត្តមកពីភូមិចំនួន១៥ ក្នុងសង្កាត់តាខ្មៅ និងសង្កាត់តាក្តុល ក្រុងតាខ្មៅ សរុបចំនួន ៣០នាក់ (ស្រី ១៩នាក់) ក្រោមអធិបតីភាព លោកស្រី រិន ច័ន្ទម៉ារីណា នាយិកាសាខា។

​ក្នុងឱកាសនោះ លោកស្រីនាយិកាសាខា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម គួច ចំរើន ជូនចំពោះអ្នកស្ម័គ្រចិត្តទាំងអស់។

​លោកស្រីបានគូសបញ្ជាក់ថា ក្នុងយុគសម័យបច្ចេកវិទ្យា និងបណ្ដាញសង្គមរីកចម្រើន យុវវ័យគឺជាក្រុមដែលងាយរងគ្រោះបំផុតពីការល្បួងលួងលោម និងការរំលោភបំពានផ្លូវភេទ ទាំងក្នុងសង្គមផ្ទាល់ និងតាមអនឡាញ។ ដូច្នេះ វគ្គផ្សព្វផ្សាយនេះគឺជាការផ្ដល់ «ខែលការពារខ្លួន» ដល់អ្នកស្ម័គ្រចិត្តឱ្យយល់ច្បាស់ពីសិទ្ធិ វិធីទប់ស្កាត់ នីតិវិធីរាយការណ៍ ព្រមទាំងពង្រឹងសមត្ថភាពឱ្យក្លាយជាកម្លាំងស្នូលក្នុងការការពារសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរក្នុងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង