ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្ត្រ នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល
កណ្តាល៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្ត្រ ជូនដល់យោធិននៃតំបន់ប្រតិបត្តិការសឹករងកណ្តាល។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាមេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យ នាយផ្នែកសឹករងក្រុង-ស្រុកទាំង១៣ វរសេនាតូចលេខ៦៦១ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូប។
ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ ព្រមទាំងពង្រឹងការយល់ដឹង ស្មារតី និងការទទួលខុសត្រូវរបស់យោធិន ក្នុងការអនុវត្តតួនាទី ភារកិច្ច និងបំពេញបេសកកម្មការពារជាតិឱ្យបានល្អប្រសើរ។
