ឯកឧត្តមបណ្ឌិត ផែន សុផល អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ជាង៧០០នាក់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសិក្សាឆ្នាំសិក្សា ២០២៥~២០២៦

(កំពត) នៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនិងថ្ងៃទី០៦ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ផែន សុផលទីប្រឹក្សាក្រសួងមហាផ្ទៃ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គភ្នំតូចបានចូលរួមពិធីសំណេះសំណាលជាមួយសិស្សានុសិស្សនៅវិទ្យាល័យ សម្តេច ជា ស៊ីម អង្គរជ័យ

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី១០នៃរដ្ឋសភាជាតិ ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត បានអញ្ជើញសំណេះសំណាលជាមួយសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សថ្នាក់ទី១២មកពីវិទ្យាល័យទាំង៥នៃស្រុកអង្គរជ័យ ក្នុងពិធីនេះក៍មានការអញ្ជើញចូលរួមពី ឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាខេត្តលោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាល អភិបាលរងនិងប្រធានមន្ទីរ អង្គភាពជុំវិញខេត្តយ៉ាងច្រើនកុះករ។

ក្នុងកម្មវិធីដែរឯកឧត្តមបណ្ឌិតបានឧបត្តម្ភថវិកាជូនលោកគ្រូ អ្នកគ្រូក្នុងមួយនាក់១០ម៉ឹនរៀលសិស្សានុសិស្សក្នុងម្នាក់៥ម៉ឹនរៀល កងកំលាំងទាំងបីប្រភេទ បុគ្កលិក សុខាភិបាល អ្នករៀបចំកម្មវិធិសរុបប្រហែល ជាង ៥០លានរៀល។
ចុងបញ្ចប់ឯកឧត្តមបណ្ឌិតជូនពរដល់ចៅៗអោយប្រលងជាប់បាននិទ្ទេសល្អគ្រប់ៗគ្នា៕

 

 

 

អត្ថបទដែលជាប់ទាក់ទង