ក្រុមការងារអនុសាខាសមាគមនារីខណ្ឌមានជ័យបាននាំយកអំណោយសួរទុក្ខវីរះកងទ័ពជួរមុខចំនួនទ៤គ្រួសារប្រគល់ជូនក្រុមគ្រួសារនៅសង្កាត់ស្ទឹងមានជ័យ១ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ខណ្ឌមានជ័យ៖ ព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រពី លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ អនុសាខាសមាគមនារីខណ្ឌមានជ័យ ដឹកនាំដោយ លោកស្រី ជ្រាង សុភី ប្រធានកិត្តិយស និងជាភរិយាលោកអភិបាលខណ្ឌ រួមជាមួយលោកស្រី នៅ សុនីតា ប្រធាន គ.ក.ស.ក. ខណ្ឌ តំណាងលោកជំទាវ ទាវ ធីតា ប្រធានសមាគមនារីខណ្ឌ អមដំណើរដោយលោកចៅសង្កាត់ស្ទឹងមានជ័យទី១ លោកចៅសង្កាត់ស្ទឹងមានជ័យទី២ ព្រមទាំងក្រុមការងារខណ្ឌ និងសង្កាត់ បានចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនគ្រួសារវីរភាពកងទ័ពជួរមុខ ចំនួន ៤គ្រួសារ។

ក្នុងនោះ សង្កាត់ស្ទឹងមានជ័យទី១ មានចំនួន ២គ្រួសារ និងសង្កាត់ស្ទឹងមានជ័យទី២ មានចំនួន ២គ្រួសារ។

អំណោយដែលប្រគល់ជូនក្នុងមួយគ្រួសារ រួមមាន៖ អង្ករ ២៥គីឡូក្រាម ១បេ, ទឹកសុទ្ធ ១កេស, ទឹកក្រូច ១កេស, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា ១ដប និងថវិកាចំនួន ១០ម៉ឺនរៀល។ សរុបថវិកាដែលបានផ្តល់ជូនទាំង ៤គ្រួសារ មានចំនួន ៤០ម៉ឺនរៀល។

សកម្មភាពនេះបានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការចូលរួមចំណែករបស់ថ្នាក់ដឹកនាំ និងសមាគមនារីខណ្ឌមានជ័យ ក្នុងការលើកទឹកចិត្ត និងជួយសម្រាលជីវភាពគ្រួសារវីរភាពកងទ័ពជួរមុខ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងសន្តិភាពរបស់ជាតិ៕

អត្ថបទដែលជាប់ទាក់ទង