វិទ្យាស្ថានខ្មែរជំនាន់ថ្មី រៀបចំពិធីប្រកាសតែងតាំងលោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា ជានាយិការង នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានខ្មែរជំនាន់ថ្មី បានរៀបចំពិធីប្រកាសតែងតាំងលោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា ជានាយិការង នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជាផ្លូវការ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី និងមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក និងសាស្ត្រាចារ្យ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ។

ការតែងតាំងលោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា ជានាយិការង ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការដឹកនាំ និងលើកកម្ពស់គុណភាពអប់រំរបស់វិទ្យាស្ថាន ព្រមទាំងពង្រីកវិសាលភាពសិក្សា និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ឱ្យស្របតាមការរីកចម្រើននៃសម័យកាលឌីជីថល។

ក្នុងតួនាទីថ្មីនេះ លោកជំទាវបណ្ឌិត នឹងចូលរួមសហការជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងបុគ្គលិក ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងអភិវឌ្ឍវិទ្យាស្ថានឱ្យកាន់តែមានគុណភាព និងឆ្លើយតបទៅនឹងតម្រូវការអប់រំនាពេលបច្ចុប្បន្ន។

សូមជម្រាបជូនថា ពិធីប្រកាសតែងតាំងនេះ ក៏ជាការបង្ហាញពីការពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងការបន្តអភិវឌ្ឍវិស័យអប់រំរបស់វិទ្យាស្ថានខ្មែរជំនាន់ថ្មី ឱ្យកាន់តែទាន់សម័យ និងមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង