រដ្ឋបាលសង្កាត់តាខ្មៅ ដាក់តំឡើងកាមេរ៉ាសុវត្ថិភាពតាមបណ្តោយផ្លូវ២១A ដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងអនាម័យសាធារណៈ
ក្រុងតាខ្មៅ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពី លោក ឃឹម សំភារ អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ រដ្ឋបាលសង្កាត់តាខ្មៅ បានដាក់តំឡើងកាមេរ៉ាតាមបណ្តោយផ្លូវលេខ២១A ចំនួន ៣ទីតាំង រួមមាន៖ ភូមិព្រែកសំរោង ភូមិព្រែកសំរោង១ និងភូមិព្រែកសំរោង២។
ការដាក់តំឡើងកាមេរ៉ានេះ មានគោលបំណងប្រើប្រាស់ជាពហុគោលបំណង ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជាពិសេស ត្រួតពិនិត្យ និងកំណត់អត្តសញ្ញាណអ្នកដែលនៅតែបន្តយកសំរាមមកបោះចោលរាយប៉ាយ តាមដងផ្លូវ និងទីសាធារណៈ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ និងបរិស្ថានសាធារណៈ ដោយបញ្ឈប់ការបោះចោលសំរាមរាយប៉ាយ និងចូលរួមរក្សាទីក្រុងតាខ្មៅឱ្យស្អាត មានសណ្តាប់ធ្នាប់ និងបរិស្ថានល្អ។
អនាម័យ និងបរិស្ថានល្អ ចាប់ផ្តើមពីយើងទាំងអស់គ្នា!
