លោក ស៊ុយ ឆៃលាង ជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានខេត្តកណ្តាលបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកថ្មីចំនួន335នាក់ ស្រី175នាក់ និងលើកស្លាកគណបក្សប្រជាជនកម្ពុជានៅនៅភូមិឫស្សី ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល

កណ្តាល ៖ថ្ងៃអាទិត្យ ទី26 ខែកក្កដា ឆ្នាំ2026

លោក ស៊ុយ ឆៃលាង ជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានខេត្តកណ្តាលបានចូលរួមក្នុងពិធីសំណេះសំណាលនិងលើកស្លាកគណបក្សប្រជាជនកម្ពុជានៅភូមិឫស្សី ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល ។ នៅក្នុងពិធីសំណេះសំណាល លោក បានពាំនំាការសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។ លោកសូមផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ប៉េង ពោធិ៍នា សមាជិកអចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងប្រធានគណ:ចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្អាង ។ លោកក៍បានសូមផ្តាំផ្ញើសួរសុខទុក្ខពីខ្ញុំសូមផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម គួច ចំរើន សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានគណ:កម្មាធិការគណបក្សខេត្តកណ្តាល និង ពីឯកឧត្តម នូ សាខន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សខេត្តកណ្តាល លោកបានសង្កត់ធ្ងន់ថា ក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម ប្រទេសជាតិមានការរីកចម្រើន ឈានឡើង និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ គណបក្សប្រជាជនកម្ពុជាជារបស់ប្រជាជន ដោយសារប្រជាជន ដើម្បីប្រជាជន៖
– ជារបស់ប្រជាជន: គណបក្សកើតចេញពីប្រជាជន និងស្ថិតនៅជាមួយប្រជាជនគ្រប់កាលៈទេសៈរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា។
– ដោយសារប្រជាជន: ទទួលបានការគាំទ្រ និងកម្លាំងស្នូលពីប្រជាជនក្នុងការកសាងជាតិ ។
– ដើម្បីប្រជាជន: បម្រើផលប្រយោជន៍ សុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជាស្មោះត្រង់និងស្រឡាញ់ប្រជាពលរដ្ឋ ហ៊ាននិយាយ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ! គណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព វឌ្ឍនៈភាព និងសុភមង្គល របស់ប្រជាជន ។
លោក ស៊ុយលោកបានប្រៀបធៀបគណបក្សប្រជាជនកម្ពុជាទៅនឹង «ជំរំទេវតា» ដែលផ្តល់ភាពកក់ក្តៅ សុវត្ថិភាព និងសាមគ្គីភាពដល់សមាជិកទាំងអស់។

ឆៃលាង ក៏បានរំលឹកដល់សមាជិកថ្មីចាស់ឱ្យចងចាំថ្ងៃកំណើតគណបក្ស២៨ មិថុនា ឆ្នាំ១៩៥១ និងថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍។
លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ ព្រមទាំងជំរុញឱ្យយុវជនចូលរួមចំណែកកសាង និងការពារមាតុភូមិ តាមរយៈការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការចូលរួមអភិវឌ្ឍសង្គម។លោកក៏បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។លោកក៏បានចែករំលែកដល់យុវជនអំពីច្បាប់ស្តីពីកាត្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិដែលជាកាត្វកិច្ចចាំចាប់ និងជាកិត្តិយសដ៏មហាធំធេងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបៗ និងជាមូលដ្ឋានគ្រឹះនៃប្រភពកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងមានវិន័យចេះស្រឡាញ់ទឹកដី ការពារទឹកដីដែលជាតម្រូវការរបស់ប្រទេសជាតិ «យើងអាចសួរខ្លួនថា តើយើងអាចជួយអ្វីខ្លះដល់ប្រទេសជាតិ ជាជាងរងចាំជាតិជួយយើង? ខ្ញុំជាយុវជន តើខ្ញុំអាចធ្វើអ្វីបានខ្លះសម្រាប់ប្រទេសជាតិខ្ញុំ»។ការបណ្តុះផ្នត់គំនិតស្រឡាញ់ជាតិ គឺតាមដាន ព្រឹត្តិការណ៍សង្គមស្ថានការណ៍ នៃការវិវត្តក្នុងសង្គមចូលរួមចំណែកដោះស្រាយបញ្ហាសង្គម និងអភិវឌ្ឍន៍សង្គមតាមរយៈការបរិច្ចាគកម្លាំងកាយកម្លាំងចិត្តប្រាជ្ញាឬទ្រព្យសម្បត្តិផ្សេងៗទៅតាមអ្វីដែលអ្នកអាចធ្វើបានដើម្បីសង្គមជាតិ ។ ធ្វើការស្ម័គ្រចិត្តជួយសង្គម គឺយកពេលទំនេរឬឆ្លៀតពេលខ្លះ ដើម្បីធ្វើកិច្ចការស្ម័គ្រចិត្តជួយ អភិវឌ្ឍន៍សង្គមជាតិដូចជា៖ ការសម្អាតទីធ្លាសាធារណៈ មិនចោសំរាមពាសកាល ចូលរួមការដាំកូនឈើ ជួយមនុស្សមានវិបត្តិ ជួយមនុស្សចាស់ ឬជួយបណ្តុះបណ្តាលចែករំលែកចំណេះដឹងនិងបទពិសោធន៍ទៅដល់អ្នកដទៃ។ល។ បញ្ចេញទស្សនៈផ្ទាល់ខ្លួន គឺចូលរួមចំណែក បញ្ចេញទស្សនៈ គំនិត និងយោបល់ប្រកបដោយសេចក្តីថ្លៃថ្នូរដោយគុណធម៌ មិន លំអៀង និងក្នុងន័យអប់រំ ដើម្បីស្ថាបនាដល់ ពលរដ្ឋ យុវជន សិស្ស និស្សិត និងថ្នាក់ដឹកនាំ នានាដើម្បីរៀនសូត្រ ត្រិះរិះ អភិវឌ្ឍន៍ខ្លួន និងសង្គមជាតិ។
ជាចុងក្រោយ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ និងរួមសាមគ្គីគ្នាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង