ក្រុមការងារថ្នាលយុវជនកម្ពុជាបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២គ្រួសារ តាម រយះឯកឧត្តម ផេង គឹមស្រ៊ុន
ដោយមានការណែនាំពីលោក រីន រ៉ាវី ឯកឧត្តមទួន សុខុន និងលោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល នឹងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសហការជាមួយអាជ្ញាធ៌មូលដ្ឋាន លោក ឃួន សុផល់ និងលោក ម៉ម ទុំ ក្រុមប្រឹក្សាសង្កាត់ចោមចៅ២ ហើយមានការអញ្ជើញចូលរួមពី
ទីប្រឹក្សា អនុប្រធាន ថ្នាលយុវជនកម្ពុជាថ្នាក់កណ្តាលមួយចំនួនផងដែរ ដើម្បីនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅប្រគល់ជូនដល់ចាស់ជរា ដែលមានជីវភាពខ្វះខាត គ្មានទីពឹងចំនួន២គ្រួសារមាននាមដូចខាងក្រោម។
-លោកតាឌៀប សុវណ្ណពិការភាព
-លោកស្រី គីម ល៊ាងអុីម មានជំងឺប្រចាំកាយ
គ្រួសារទាំង២ខាងលើរស់នៅភូមិចោមចៅពីរ សង្កាត់ចោមចៅ២ ខ័ណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
សម្ភារៈទទួលបានស្មើរៗគ្នាមានដូចជា÷
– អង្ករបួនបេ
– មី២កេស
– ទឹកត្រី២យួរ
– ទឹកសុីអុីវ២យួរ
– ទឹកសុទ្ធ២កេស
– ប្រមាពោះគោ២
– ថវិកា៨ម៉ឺនរៀល
នាឱកាសនោះលោក ម៉ៅ ផល្លា ក៏បានពាំនាំប្រសាសន៏ដ៏ខ្ពង់ខ្ពស់ផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយក្តីនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរមូលដ្ឋាន ហើយនិងក្រុមការងារ ព្រមទាំងលោកយាយ លោកតា ដែលបានមកទទួលអំណោយនាថ្ងៃនេះផងដែរ។
លោកប្រធានបានបន្តទៀតថាយើងទាំងអស់គ្នាត្រូវស្មោះស្មគ្រ័ និងស្មោះត្រង់ជាដាច់ខាតជាមួយគណបក្សប្រជាជនកម្ពុជា ក៏ព្រោះតែថ្នាក់ដឹកនាំកើតចេញពីប្រជាជន ជារបស់ប្រជាជន និងដើម្បីប្រជាជន លើសពីនេះលោកប្រធានក៌បានបន្តទៀតថាយើងទាំងអស់គ្នាជាក្រុមការងារថ្នាលយុវជនកម្ពុជាទូទាំងរាជធានី-ខេត្ត សូមប្តេជ្ញាចិត្តថា សូមបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីដឹកនាំប្រទេសជាតិបន្តទៀត ជាពិសេសសូមសម្តេចទាំងទ្វេរ សម្រេចបាននូវគោលដៅ និងផែនការយុទ្ធសាស្ត្រជូនជាតិមាតុភូមិកម្ពុជា។
ដោយឡែកឯកឧត្តម ទួន សុខុនក៏បានសម្តែងនូវទឹកចិត្តសប្បាយ រីករាយក្រៃលែង ហើយឯកឧត្តមក៏សូម(អរគុណសន្តិភាព) និងអរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់រូប ពិសេសក្រុមការងារថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាលដែលជានិច្ចកាលបានសហការគ្នាបានល្អ ហើយក៌បានលៈបង់ពេលវេលាសម្រាប់ការចូលរួមការងារមនុស្សធម៌ដើម្បីជួយសង្គមជារៀងរហូតមកផងដែរ។
ជាទីបញ្ចប់ឯកឧត្តមសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងមូល ជាពិសេសសូមគោរពដ៏ខ្ពង់ខ្ពស់ជូនពរសម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ហើយនិងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំង បុត្រា បុត្រី សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន សុភមង្គល និងជ័យជំនៈគ្រប់ភារកិច្ចជូនជាតិ និងគោរពដ៌ខ្ពង់ខ្ពស់ជូននូវពុទ្ធពរ ទាំង៤ប្រការគឺ÷ អាយុៈ វណ្ណ: សុខ: ពល: កុំបីឃ្លៀ ងឃ្លាតឡើយ៕
