អបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ ឯកឧត្តមបណ្ឌិត ផែន សុផល និងលោកជំទាវ ទឹម ចិន្តា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃ ខួបអាពាហ៍ពិពាហ៍គម្រប់ ៣៤ ឆ្នាំ

ខ្ញុំបាទ ជាអគ្គនាយកចាងហ្វាង អាណាចក្រខ្មែរ និងក្រុមការងារ សូមគោរពជូនពរ និងអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ ឯកឧត្តមបណ្ឌិត ផែន សុផល និងលោកជំទាវ ទឹម ចិន្តា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃ ខួបអាពាហ៍ពិពាហ៍គម្រប់ ៣៤ ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មេត្តាប្រសិទ្ធពរជ័យជូន ឯកឧត្តមបណ្ឌិត និងលោកជំទាវ ឱ្យមានសុខភាពល្អបរិបូរណ៍ សុភមង្គល សេចក្តីសុខ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច។
សូមឱ្យចំណងស្នេហ៍ ភាពសុខដុមរមនា ក្តីយោគយល់ និងការគាំទ្រគ្នាទៅវិញទៅមក របស់ឯកឧត្តមបណ្ឌិត និងលោកជំទាវ កាន់តែរឹងមាំ ស្ថិតស្ថេរជានិច្ច និងប្រកបដោយសុភមង្គលជារៀងរហូតតទៅ។

សូមគោរពជូនពរ និងអបអរសាទរដោយសេចក្តីសោមនស្សរីករាយ។

អត្ថបទដែលជាប់ទាក់ទង