សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោកបណ្ឌិត ឈុន ស៊ីរុន កំពុងសម្រាកព្យាបាលជំងឺបេះដូង
កណ្តាល៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាប្រធានសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខ លោកបណ្ឌិត ឈុន ស៊ីរុន លេខាគណៈកម្មការទី៨ នៃរដ្ឋសភា ដែលកំពុងសម្រាកព្យាបាលជំងឺ បេះដូង នៅគេហដ្ឋានរបស់ឯកឧត្តមបណ្ឌិតផ្ទាល់ ស្ថិតនៅក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូន ដល់លោក ដោយសេចក្តីនឹងរលឹក និងការគិតគូរដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពល រដ្ឋនៅទូទាំងប្រទេស។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យលោកបណ្ឌិត មានសុខភាពល្អបរិ បូរណ៍ ជៀសផុតពីជំងឺកាចសាហាវទាំង ពួង ឆាប់បានជាសះស្បើយពីជំងឺ និងវិលត្រលប់មកបំពេញភារកិច្ចវិញ ព្រម ទាំង ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសមប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
