អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារ សាលាមត្តេយ្យខ្មែរអមតៈ ស្ថិតនៅសង្កាត់អរិយក្សត្រ
កណ្ដាល ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធក្រុងអរិយក្សត្រ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារ សាលាមត្តេយ្យខ្មែរអមតៈ ស្ថិតក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្ដម គួច ចំរើន បានណែនាំដល់ក្រុមការងារសាងសង់ ត្រូវសាងសង់ប្រកបដោយស្តង់ដាបច្ចេកទេស សាងសង់ឱ្យបានរឹងមាំ និងធានាប្រើប្រាស់បានយូរអង្វែង ព្រមទាំងត្រូវពន្លឿនការសាងសង់ឱ្យរួចរាល់តាមការកំណត់។
សូមបញ្ជាក់ដែរថា សាលាមត្តេយ្យខ្មែរអមតៈ ចាស់សង់ពីឈើមានសភាពចាស់ទ្រុឌទ្រោមអាចបង្កឱ្យមានគ្រោះថ្នាក់ដល់កុមារា កុមារីជាសិស្សដែលកំពុងសិក្សាក្នុងសាលានេះទើប ឯកឧត្ដម គួច ចំរើន បានផ្ដួចផ្ដើមចាក់ដីបំពេញទីធ្លាបរិវេណសាលា និងសាងសង់អាគារសាលាថ្មីនេះឡើង៕
