ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ (ទីណាមានទុក្ខលំបាក ទីនោះ តែងតែមានមន្ត្រី គណបក្សប្រជាជនកម្ពុជា នៅជាមួយជានិច្ច).!!
ដោយមានការយកចិត្តទុកដាក់ និងគាំទ្រពីលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ តែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ដែលកំពុងជួបការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យអនុសាខាសមាគមនារី ខណ្ឌមានជ័យ ដឹកនាំដោយ លោកស្រីជ្រាង សុភី ប្រធានកិត្តិយស និងលោកស្រី នៅ សុនីតា ជាភរិយារបស់ លោកអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធាន គ. ក. ស. ក តំណាងលោកជំទាវ ទាវ ធីតាប្រធានសមាគមនារីខណ្ឌ អមដំណើរដោយលោក ជា សារ៉េតចៅសង្កាត់ស្ទឹងមានជ័យទី១ ព្រមទាំងក្រុមការងារខណ្ឌ សង្កាត់ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ដែលកំពុងជួបការលំបាកមានចំនួន២គ្រួសារ។
១.លោកយាយ ព្រុំ វឹង អាយុ ៦៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ក្រុមទី៦ ភូមិថ្មី សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២.លោកយាយ ហុិន ឡី អាយុ ៨៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុមទី៦ ភូមិថ្មី សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងការចុះសួរសុខទុក្ខនោះក្រុមការងារក៏នាំយកនូវអំណោយមួយចំនួន ផ្តល់ជូនដល់ពួកគាត់ផងដែរ។
ដោយក្នុង១គ្រួសារទទួលបាន÷
– អង្ករទម្ងន់២៥គីឡូ. ទឹកសុទ្ធ១កេះ ទឹកក្រូច១កេះ. មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ និងថវិកាសមាគមនារីខណ្ឌ ចំនួន១០ម៉ឺនរៀល និងថវិកាសង្កាត់ស្ទឹងមានជ័យទី១ ៥មុឺនរៀលផងដែរ៕
