ឯកឧត្តមបណ្ឌិត ផែន សុផលអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបប្រចាំខែមេសាឆ្នាំ២០២៦និងលើកទិសដៅខែបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ
នៅព្រឹកថ្ងៃសៅរ៍៩កើតខែពិសាខឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ២៥៦៩ត្រូវនិងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ។ ឯកឧត្តមបណ្ឌិត ផែន សុផល សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គភ្នំតូច អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបប្រចាំខែមេសា ឆ្នាំ២០២៦និងលើកទិសដៅខែបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ នៅសាលាឃុំដើមដូង។
ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ និង១១ឃុំ នៃស្រុកអង្គរជ័យ លោកស្រីប្រធានក្រុមប្រឹក្សាស្រុកអង្គរជ័យ លោកអភិបាលស្រុក អភិបាលរងស្រុក លោកប្រធានការិយាល័យអប់រំស្រុក លោកប្រធានការិយាល័យសុខភាពប្រតិបត្តិស្រុក លោកអធិការនគរបាលស្រុកអង្គរជ័យ លោកមេបញ្ជាការសិករងស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង ១១ លោក លោកស្រីប្រធានមណ្ឌលសុខភាពទាំង ១១ឃុំ លោកនាយក នាយិកាវិទ្យាល័យទាំង០៥ អនុវិទ្យាល័យទាំង ១០ លោកនាយក នាយិកាបឋមសិក្សា ទាំង ៤៣ និងមន្ត្រីកសិកម្មចុះជួយតាមឃុំ សរុបចំនួន ជាង១៤៤នាក់។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ឲ្យលោកនាយកវិទ្យាល័យទាំង០៥ អោយកសាងឡ សម្រាប់ដុតសំរាមនៅក្នុងវិទ្យាល័យនីមួយៗ ដើម្បីអោយមានអនាម័យនិងបរិស្ថានល្អនៅក្នុងសាលារៀនជាពិសេសតាមដងផ្លូវនីមួយៗនៅក្នុងមូលដ្ឋានស្រុកអង្គរជ័យ។
ក្នុងកម្មវិធីនេះដែរឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមការងារបានឧបត្ថមថវិកាចំនួន១០០ដុល្លាដល់បេក្ខជនសិស្សពូកែផ្នែកអក្សរសាស្រ្តខ្មែរផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារនិងលោកគ្រូអ្នកគ្រូទទួលបាននូវសុខភាពល្អបរិបូណ៌ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច គ្រប់ក្រុមគ្រួសារ។
កម្មវិធីនេះបញ្ចប់នៅម៉ោង១១,០០នាទីឯកឧត្តមបណ្ឌិតសភាចារ្យចូលរួមពិសារអាហារសាមគ្គីជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារដោយភាពស្និតស្នាលបំផុត៕
