ឯកឧត្តម តេង រិទ្ធី ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកណ្តាលដឹកនាំ លោក លោកស្រី ថ្នាក់ដឹកនាំសាខាខេត្ត ដោយទទួលបានការអនុញ្ញាតចូលជួប ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល
ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦
ឯកឧត្តម តេង រិទ្ធី ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកណ្តាលដឹកនាំ លោក លោកស្រី ថ្នាក់ដឹកនាំសាខាខេត្ត ដោយទទួលបានការអនុញ្ញាតចូលជួប ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ដើម្បីសម្ដែងការគួរសម និងអបអរសាទរ ជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ក ២៥៧០។ ក្នុងឱកាសចូលជួបសម្ដែងការគួរសមនេះ ឯកឧត្តម តេង រិទ្ធី ប្រធានសាខាខេត្ត បានលើកឡើងពីសកម្មភាពនានា របស់សាខាសមាគមសិស្ស និស្សិត បញ្ញវន្ដក្មេងវត្ត ខេត្តកណ្ដាល កន្លងមកដោយទទួលបានការសហការដ៏ល្អពីសំណាក់អាជ្ញាធរមូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈមនានាដែលមានកន្លងមកប្រកបដោយប្រសិទ្ធិភាព។
ក្នុងនោះផងដែរ ឯកឧត្តម នូ សាខន បានកោសសើរ និងផ្ដល់នូវអនុសាសន៍ល្អៗ ឲ្យបន្ដធ្វើសកម្មភាពសង្គម មនុស្សធម៌ ដើម្បីជួយគាំទ្រលើកកម្ពស់ជីវភាពដល់ជនមានពិការភាព និងគ្រួសារក្រីក្រ ហើយបន្ដការសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សាភ្ជាប់ជាមួយគ្នារវាងសមាគម និងអាជ្ញាធរមូលដ្ឋានអោយកាន់តែល្អប្រសើរ ហើយ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានផ្ដាំផ្ញើសួរសុខទុក្ខ ជូនពរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា សាខាសមាគមសិស្ស និស្សិត បញ្ញវន្ដក្មេងវត្ត ខេត្តកណ្ដាល ទាំងអស់ទទួលបានពរជ័យពីទេវតាថ្មី សព្វគ្រប់ប្រការផងដែរ៕
