ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដែលរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង
នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ជាតំណាងឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញដឹកនាំក្រុមការងារ ចុះធ្វើសិក្ខាសាលាស្តីពី “ការកំណត់គោលដៅជីវិត ការជ្រើសរើសជំនាញថ្នាក់ឧត្តមសិក្សា និងការត្រៀមចាប់យកទីផ្សារការងារក្នុងស្រុកនិងអាស៊ាន” ដល់សិស្សថ្នាក់ទី១២ ចំនួន ៤៤២នាក់ នៅវិទ្យាល័យ ព្រះអង្គឌួង ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។
ពិធីបើកសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៊ន់ វាសនា អភិបាលរង នៃគណៈអភិបាលក្រុងព្រៃវែង ជាតំណាងលោក ចន វៃ អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង ខេត្តព្រៃវែង។
សូមបញ្ជាក់ថា វគ្គសិក្ខាសាលានេះ ធ្វើបទបង្ហាញដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ លោក សក ឡី លោក គង់ សារិទ្ធិ និងលោក ខាន់ ស៊ីដេត៕
