គណបក្សប្រជាជនកម្ពុជាស្រុកអង្គជ័យ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្ត ឆ្នាំ២០២៦

ស្រុកអង្គជ័យ៖ គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកអង្គរជ័យនៃខេត្តកំពត បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៦ ដែលបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិសភាចារ្យ ណាត ប៊ុនរឿន ប្រធានក្រុមការងារគណបក្សស្រុក ដែលមានការចូលរួមពី ឯកឧត្តម បណ្ឌិត ផែន សុផល អនុប្រធានគណបក្សប្រជាជនចុះជួយមូលស្រុកអង្គរជ័យ ការចូលរួមពី ឯកឧត្តម បណ្ឌិត ផែន សុផល អនុប្រធានគណបក្សប្រជាជនចុះជួយមូលស្រុកអង្គរជ័យហើយជាអនុប្រធាគណបក្សឃុំចុះជួយឃុំអង្គភ្នំតូចឯកឧត្តមលោកជំទាវ លោក លោកស្រី ជាក្រុមការងារ សរុបចំនួន២១០នាក់ ស្រី២៥នាក់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរបក្សស្រុកអង្គជ័យ។

ឯកឧត្តមបណ្ឌិសភាចារ្យ ណាត ប៊ុនរឿន ប្រធានក្រុមការងារគណបក្សស្រុកបានលើកឡើងថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ ថ្នាក់ដឹកនាំក្រុមងារងារចុះមូលដ្ឋានគណបក្ស ស្រុក និងឃុំ បានប្តេជ្ញារួមគ្នាក្នុងការបោះជំហានទៅមុខក្នុងការចូលរួមដោះស្រាយរាល់បញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ធានាដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្រោមម្លប់នៃសន្តិភាពបានយ៉ាងល្អប្រសើរ។ នៅក្នុងអំឡុងពេលនេះដែរ បើទោះជាជួបការលំបាកខ្លះៗក្តីក៏រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានឆ្លើយតបនឹងក្តីសង្ឃឹមនឹងការជឿជាក់ពីសំណាក់ប្រជាជនផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិសភាចារ្យ ណាត ប៊ុនរឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គជ័យ និងនការចូលរួមពី ឯកឧត្តម បណ្ឌិត ផែន សុផល អនុប្រធានគណបក្សប្រជាជនចុះជួយមូលស្រុកអង្គរជ័យហើយជាអនុប្រធាគណបក្សឃុំចុះជួយឃុំអង្គភ្នំតូចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានា ដែលក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាននៅស្រុកអង្គជ័យ ខេត្តកំពត សម្រេចបានក្នុងរយៈពេលពេញ១ឆ្នាំកន្លងមកនេះ ដោយធានាបាននូវប្រសិទ្ធិភាពការងារ ដោយរក្សារបាននូវភាពជឿជាក់របស់ប្រជាពលរដ្ឋមកលើ គណបក្សប្រជាជនកម្ពុជានៅគ្រប់មូលដ្ឋាន។ ឯកឧត្តម បណ្ឌិត ផែន សុផលនការចូលរួមពី ឯកឧត្តម បណ្ឌិត ផែន សុផល អនុប្រធានគណបក្សប្រជាជនចុះជួយមូលស្រុកអង្គរជ័យ និងអនុប្រធាគណបក្សឃុំចុះជួយឃុំអង្គភ្នំតូចបានបញ្ជាក់ទៀតថា យើងបានធ្វើការប្ដេជ្ញាចិត្ត ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ចក្នុងនាមជាថ្នាក់ដឹកនាំមូលដ្ឋាននៃគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យស្រុកអង្គជ័យ មានការរីកចម្រើនលើកិច្ចការសំខាន់ៗជាច្រើនទទួលបាននូវសមិទ្ធផលធំៗថ្មីៗបន្ថែមទៀតនៅគ្រប់មូលដ្ឋាន ជាពិសេសការងារអភិវឌ្ឍន៍សេដ្ឋកិច្ចលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការងារសង្គមកិច្ច និងការងារកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិសភាចារ្យ ណាត ប៊ុនរឿន បានបញ្ជាក់ក្រុមការងារ គណបក្សស្រុកអង្គជ័យ-ឃុំទាំង១១ ដែលខិតខំប្រឹងប្រែងសហការអោយបានជិតស្និតជាមួយក្រុមការងារថ្នាក់កណ្ដាល ចូលរួមគាំទ្រដល់ក្រុមការងារដែលចាត់ទុកថា គឺជាបង្អែកដ៏រឹងមាំចំណេះជំនាញ និងការអនុវត្តជាក់ស្តែង ក្នុងការខិតខំបង្កើតនូវសមិទ្ធផលនានានៅក្នុងមូលដ្ឋានតាមការសំណូមពររបស់ប្រជាពលរដ្ឋដោយមានការសហការជាមួយថ្នាក់ដឹកនាំមូលដ្ឋានឱ្យបានល្អប្រសើរបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង