ឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍នៃកម្ពុជា(ក.អ.ក) ញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី នៅវត្តចាល់អង្រែលើ ខណ្ឌមានជ័យ
(ខណ្ឌមានជ័យ)៖ លោកសេង គន្ធអភិបាលខណ្ឌមានជ័យអមដំណើរកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍នៃកម្ពុជា(ក.អ.ក) បាននិមន្តក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី នៅវត្តវតចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ឯកឧឯកឧត្តមឈាង រ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមលោកជំទាវលោកឧកញ៉ាលោកលោកស្រីមន្ត្រីរាជការជុំវិញខណ្ឌមានជ័យនិងលោកប្រាំង សុផល ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ, អភិបាលរងខណ្ឌ មន្រ្តីរាជការនៃរដ្ឋបាលខណ្ឌជាច្រើននាក់។
នាឱកាសនោះ ឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនានៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលកត្តានេះអាចលូតលាស់ទៅមុខបាន ក៏អាស្រ័យលើកត្តាចម្បងបំផុតគឺ សុខសន្តិភាពពេញលេញ ដែលញ៉ាំងឱ្យប្រទេសជាតិរុងរឿង រីកលូតលាស់ស្ទើរគ្រប់វិស័យ ក្នុងនោះដែរ ពុទ្ធសាសនាយើងនេះ ដែលជាសាសនារបស់រដ្ឋ ក៏មានការលូតលាស់ទន្ទឹមគ្នាផងដែរ។ អាស្រ័យហេតុនេះ សូមចូលរួមការពារ ថែរក្សាសុខសន្តិភាពជាតិនេះឱ្យគង់វង្សបំផុត ទើបស្រុកកាន់តែរុងរឿងតទៅមុខជារៀងដរាប។
លោកសេង គន្ធ បានឲ្យដឹងថា ពិតណាស់នៅខណ្ឌមានជ័យ មានការរីកចម្រើនគួរឱ្យកត់សំគាល់ ហើយក្នុងនាមអភិបាលខណ្ឌមានជ័យ ប្ដេជ្ញាថានឹងធ្វើ្រឲ្យរីកចម្រើនឱ្យបានល្អ ហើយវិស័យពុទ្ធសាសនាក៍លូតលាស់ រីកចម្រើនផងដែរ ដើម្បីបងប្អូនពុទ្ធបរិស័តយើង ធ្វើបុណ្យគោរពតាមប្រពៃសាសនាព្រះពុទ្ធសាសនាឱ្យបានខ្ចាប់ខ្ចួន ។
លោកអភិបាលខណ្ឌមានជ័យ បានបន្តថា វិស័យព្រះពុទ្ធសាសនានេះ ចូលរួមថែរក្សាសណ្ដាប់ធ្នាប់សង្គម បណ្ដុះបណ្ដាលធនធានមនុស្សឱ្យក្លាយជាបញ្ញវន្តច្រើនគ្នា ហើយពិសេសអ្នកប្រាជ្ញខ្មែរភាគច្រើនលើសលប់ កើតចេញពីអ្នកបួស ពោលគឺព្រះសង្ឃ ជាសរសរទ្រូងដ៏រឹងមាំ ក្នុងការចូលរួមជួយកសាងសង្គមជាតិឱ្យមានសណ្ដាប់ធ្នាប់ល្អ និងលូតលាស់ទៅមុខជានិច្ចនិរន្ត។
លោកអភិបាលខណ្ធមានជ័យបានឱ្យដឹងទៀតថា៖ «នៅក្រោយគំនរផេះផង់បន្សល់ទុកដោយរបបប៉ុលពត រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកសាងវត្តអារាមបានរហូតទៅចំនួន ៥,១៣៣វត្ត មានព្រះសង្ឃ ៧៩,០០៥អង្គ ដែលនេះ សបញ្ជាក់ឱ្យឃើញថា ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ គឺអាស្រ័យទាំងស្រុងទៅនឹងកត្តាដឹកនាំខាងផ្នែកអាណាចក្រ ដូចដែលគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបានក្នុងរយៈពេលជាង ៤៣ឆ្នាំកន្លងមកនេះ»។
លោកអភិបាលខណ្ឌមានជ័យក៏បានអំពាវនាវឱ្យបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់អាចចូលរួមចាប់មគ្គផលបានក្នុងការចូលរួមកសាងព្រះវិហារថ្មីនេះតាមរយៈគណៈកម្មការវត្ត និងតាមរយៈធ្វើបុណ្យកឋិន ឬបុណ្យផ្កាផ្សេងៗជាដើមធ្វើទៅតាមកម្លាំងសទ្ធាជ្រះរបស់បងប្អូនប្រជាពលរដ្ឋ។
ឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍នៃកម្ពុជា(ក.អ.ក) បានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូតលាស់ក្នុងទីអារាមនេះ ហើយការផ្តើមកសាងព្រះវិហារថ្មីក្នុងវត្តកើតទ្បើង ពីកិច្ចខិតខំប្រឹងប្រែងរបស់សប្បុរសជនទាំងអស់ក្នុងការកសាងកុសលផលបុណ្យប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ជាមួយការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ឱ្យប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យទានក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
ឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍នៃកម្ពុជា(ក.អ.ក) ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមជួយកសាងព្រះវិហារង្មីរបស់យើងនេះឱ្យបានគ្រប់ៗគ្នាទៅតាមសទ្ធាជ្រះថ្លារបាខ្លួន ដើម្បីលើកស្ទួយវិស័យពុទ្ធសាសនារបស់យើងឱ្យកាន់តែរុងរឿងឡើងៗ ៕

