BREAKING NEWS! ថៃបានដោះលែងវីរៈកងទ័ពទាំង ១៨រូប មកឱ្យកម្ពុជាវិញហើយ តាមច្រកព្រំដែនខេត្តប៉ៃលិន ក្រោយចាប់ឃុំខ្លួន ១៥៥ថ្ងៃ
យោធាថៃបានដោះលែងយោធិនកម្ពុជាទាំង១៨រូប ប្រគល់ជូនកម្ពុជាវិញហើយ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ តាមច្រកទ្វារអន្តរជាតិ ក្នុងខេត្តប៉ៃលិន ក្រោយចាប់យកទៅឃុំខ្លួនរយៈពេល ១៥៥ថ្ងៃ។ ការដោះលែងនេះ កើតឡើងបន្ទាប់ពីកម្ពុជា-ថៃ បានអនុវត្តយ៉ាងពេញលេញលើបទឈប់បាញ់រយៈពេល ៧២ម៉ោង ដែលចូលជាធរមានកាលពីវេលាម៉ោង១២:០០ ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ។
គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បានធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ជាមួយភាគីថៃផ្ទាល់,ប្រធានអាស៊ាន, អគ្គមេបញ្ជាកងទ័ពម៉ាឡេស៊ី, ស្ថាប័នសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន, អង្គការសហប្រជាជាតិ និងជាពិសេសជាមួយកាកបាទក្រហមអន្តរជាតិ ទើបភាគីថៃដោះលែងវីរកងទ័័ពទាំងអស់ប្រកបដោយសុខសុវត្ថិភាពនាពេលនេះ៕

