លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតាចូលរួមឧបត្ថម្ភ៥៥៥,៥៥ដុល្លារ ដល់ជនភៀសសឹក តាមរយៈឯកឧត្តម ឡុង សត្យា
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតាចូលរួមឧបត្ថម្ភថវិកា ៥៥៥,៥៥ដុល្លារ ដល់ជនភៀសសឹក តាមរយៈឯកឧត្តម ឡុង សត្យា ។
ការចូលរួមឧបត្ថម្ភថវិការបស់លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតាគឺជាការចូលរួមចំណែកជួយដល់ជនភៀសសឹកដែលកំពុងរងគ្រោះដោយសារការឈ្លានពានរបស់យោធាថៃ។
ថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។
ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕
