លោកជៀម ខូយចៅសង្កាត់តាខ្មៅលោកហួត ប៊ុនណារុងចៅសង្កាត់រងទី១ ព្រមទាំងក្រុមប្រឹក្សាមេភូមិចូលរួម គោរពវិញ្ញាណក្ខន្ធសព លោកស្រី ហែម សម្បត្តិ សមាជិកក្រុមប្រឹក្សាក្រុងតាខ្មៅ
ក្រុងតាខ្មៅ ៖នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកជៀម ខូយចៅសង្កាត់តាខ្មៅនិងលោកហួត ប៊ុនណារុងចៅសង្កាត់រងទី១ក្រុមប្រឹក្សាព្រមទាំងមេភូមិជំនួយការសង្កាត់អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកស្រីហែមដែលបានទទួលមរណភាព កាលពីថ្ងៃច័ន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង វេលាម៉ោង ៥:២៤ នាទី ព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ គេហដ្ឋានសពស្ថិតនៅក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។
ក្នុងពិធីដ៏ក្រៀមក្រំនេះ លោកជៀម ខូយ និងលោកហួត ប៊ុនណារុងចៅសង្កាត់រងទី១ ព្រមទាំងក្រុមប្រឹក្សាមេភូមិ បានអញ្ជើញ អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព លោកស្រី ហែម សម្បត្តិ សូមឆាប់បានចាប់កំណើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យជាមួយក្រុមគ្រួសារនៃសពផងដែរ។
លោកជៀម ខូយបានថ្លែងនូវការសោកស្តាយចំពោះ មរណភាពរបស់លោកស្រីហែម សម្បត្តិ ដែលជាការបាត់បង់នូវមាតា ជីដូន អ៊ុំ មីង បង ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ប្រកបដោយទឹកចិត្តស្វាមីភក្តី ចំពោះជាតិ និងតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ បន្ទប់មក លោកជៀម ខូយ ក៍បានអញ្ជើញសរសេរសារក្នុងសៀវភៅរំលែកមរណទុក្ខ ដោយបានរៀបរាប់ពីការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់លោកស្រី ហែម សម្បត្តិ៕
