ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្ដេជ្ញាចូលរួមជំរុញ និងគាំទ្រ ផលិតផលក្នុងស្រុក តាមរយៈការរៀបចំ ពិព័រណ៍ផលិតផលខ្មែរ ជារៀងរាល់ឆ្នាំ
ភ្នំពេញ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្ដេជ្ញាចូលរួមជំរុញ និងគាំទ្រ ផលិតផលក្នុងស្រុក តាមរយៈការរៀបចំ ពិព័រណ៍ផលិតផលខ្មែរ ជារៀងរាល់ឆ្នាំ ដើម្បីជួយជំរុញកំណើនផលិតផលក្នុងស្រុក បង្កើនចំណូលសេដ្ឋកិច្ច និងបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋផងដែរ ជាពិសេសប្រែក្លាយសង្គមកម្ពុជាឱ្យមានការអភិវឌ្ឍ និងពោរពេញដោយទំនើបកម្មលើគ្រប់វិស័យ ដែលអាចឆ្លើយតបទៅនឹងការអភិវឌ្ឍថ្មីៗក្នុងសង្គម៕
