ថ្នាក់ដឹកបាំរដ្ឋបាលសាលាខណ្ឌលោកប្រាំង សុផលប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ លោកសេង គន្ធ គណៈអភិបាលខណ្ឌមានជ័យកាន់បិណ្ឌ១០ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
(ខណ្ឌមានជ័យ)៖ លោកប្រាំង សុផលប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ លោកសេង គន្ធ គណៈអភិបាលខណ្ឌមានជ័យ និងអភិបាលរងខណ្ឌ សាលាខណ្ឌព្រមទាំងមន្ត្រី ចៅសង្កាត់ប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យ ធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿង សក្ការបូជា និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគ បច្ច័យបានចូលរួមកាន់បិណ្ឌទី១០ នៅវត្តចាក់អង្រែក្រោម ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះ លោកប្រាំង សុផលប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ លោកសេង គន្ធ គណៈអភិបាលខណ្ឌមានជ័យ រួមជាមួយអភិបាលរងខណ្ឌនិងមន្ត្រី ចៅសង្កាត់បានរួមគ្នាធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវទេយ្យទាន និងបច្ច័យវេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តានជាដើម។
គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ មានតាំងពីបុរាណកាលមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធ ហើយបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
