លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AFPPD​ ដើម្បី​អនុម័ត​ផែនការ​សកម្មភាព​ឆ្នាំ២០២៦-២៧

ក្នុងឱកាសចូលរួមសន្និសីទវេទិកាសភាស្តីពីប្រជាជន និងអភិវឌ្ឍន៍ (AFPPD) ថ្នាក់តំបន់ប្រចាំឆ្នាំ២០២៥ ស្តីពីការអនុវត្តកម្មវិធីសកម្មភាព ICPD និងរបៀបវារៈឆ្នាំ២០៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា អនុប្រធានប្រចាំការ CAPPD និងជាអនុប្រធាន AFPPD នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមពិភាក្សា​ និង​អនុម័ត​ទៅលើថវិកា AFPPD ដែលបានអនុវត្តក្នុងឆ្នាំ២០២៥ និងផែនការសកម្មភាព AFPPD សម្រាប់ការ​អនុវត្ត​នៅឆ្នាំ២០២៦-២០២៧។

ផែនការសកម្មភាពទាំងនោះ រួមមានសកម្មភាពកម្រិតគណៈកម្មាធិការជាតិនៅ​តាមបណ្តាប្រទេស​ជាសមាជិក និងសកម្មភាពកម្រិតតំបន់ដែលសមាជិក AFPPD មានបំណងធ្វើជាម្ចាស់ផ្ទះ​នៅក្នុងការ​រៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅលើសសរស្តម្ភទាំង៤ របស់ AFPPD៖ សមភាពយេនឌ័រ យុវជន មនុស្សចាស់ និងការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា វេទិកានេះមានការចូលរួមពីប្រទេសប្រមាណ ៣០ ជាសមាជិកនៃ​វេទិកាសភាស្តីពី​ប្រជាជន​​និងអភិវឌ្ឍន៍ (AFPPD) មកពីតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងអាហ្រ្វិក រួមទាំងអង្គការដៃគូនានាមួយចំនួនទៀត៕

 

 

អត្ថបទដែលជាប់ទាក់ទង