លោកជៀម ខូយចៅសង្កាត់តាខ្មៅបានអញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សាលាវិទ្យាល័យហ៊ុនសែនតាខ្មៅ ឆ្នាំសិក្សា២០២៤ – ២០២៥
នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកជៀម ខូយចៅសង្កាត់តាខ្មៅបានអញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំ២០២៥នៅមណ្ឌល សាលាវិទ្យាល័យហ៊ុនសែនតាខ្មៅដែលស្ថិតនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកមន្ទីរអប់រំ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងតាខ្មៅ ។
នៅក្នុងឱកាសនោះដែរ លោក ជៀម ខូយចៅសង្កាត់តាខ្មៅបានផ្តាំផ្ញើជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ រយៈពេល០២ថ្ងៃនេះ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ព្រមទាំងគោរពតាមបទបញ្ជាផ្ទៃក្នុងនៅពេលប្រឡងឱ្យបានល្អ ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយអំឡុងពេលប្រឡង ពិសេសជូនពរឲ្យក្មួយៗជោគជ័យក្នុងការប្រឡង សាកសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ៕
