វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ បង្ហាញពីគោលការណ៍ការពារភូមិ-ឃុំមានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ដើម្បីជាមូលថ្នាក់គ្រឹះ ក្នុងការរស់នៅមូលដ្ឋានរបស់ខ្លួន
ខណ្ឌមានជ័យ ៖លោក ប្រាំង សុផល ប្រធានក្រុមប្រឹក្សាខណ្ឌមានជយ័ និងលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជយ័ បានចូលរួមនៅក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៤ នៅខណ្ឌមានជ័យ ដែលរៀបចំធ្វើនៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៥នេះ អ៊ំមីងពូបងប្អូនប្រពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌមានជ័យឆ្នាំ២០២៥ អាណត្តិទី៤ លោកសេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជយ័បានរៀបរាប់ និងបង្ហាញយ៉ាងលំអិតនូវគោលការណ៍សំខាន់ៗមួយចំនួន ដែលបង្ហាញពីគោលការណ៍ការពារភូមិ-ឃុំមានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជយ័បានបន្ថែមឲ្យដឹងថា ការការពារភូមិ-ឃុំមានសុវត្ថិភាព គឺរឿងដែលសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ បើសន្តិសុខមិនល្អនោះ ការរស់នៅរបស់ ប្រជាពលរដ្ឋ ក៏មិនអាចស្ងប់សុខបានដែរ ដូចនេះ ក្រុមការងារ ការពារសុវត្ថិភាព ប្រជាពលរដ្ឋ ក៏ដូចជា ប្រជាពលរដ្ឋផ្ទាល់ ត្រូវមានការយល់ដឹង ឲ្យបានច្បាស់លាស់ ពីគោលការណ៍គ្រឹះ នៃការពារភូមិ-ឃុំមានសុវត្ថិភាព ដើម្បីជាភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានោះ លោកសេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជយ័ ក៏បានថ្លែងអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ៕


