រដ្ឋបាលខណ្ឌមានជ័យ រៀបចំពិធីទូងស្គរ អបអរសាទរទិវាជាប្រវត្តិសាស្រ្តដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឋ័ន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ខណ្ឌមានជ័យ ៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ខណ្ឌមានជ័យ រៀបចំពិធីទូងស្គរ អបអរសាទរទិវាជាប្រវត្តិសាស្រ្តដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេសស្កូ បានសម្រេចជាឯកច្ឋ័ន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ពិធីនេះរៀបចំឡេីងក្រោមអធិបតីភាព លោកសេង គន្ធ គណៈអភិបាលអភិបាលខណ្ឌមានជ័យ ដោយមានការអញ្ជេីញចូលរួមពី អភិបាលរងខណ្ឌ ប្រធានក្រុមប្រឹក្សាខណ្ឌ មន្ទីរការិយា ប្រធានការិយាល័យ និងមន្ដ្រីចំណុះឲ្យខណ្ឌ ជាច្រេីនរូបទៀត។
សូមជម្រាបជូនថា គណៈកម្មាធិការបេតិភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា៕
