ព្រះវិហារ៖ នៅថ្ងៃទី១១ មិថុនានេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានដឹកនាំគណៈប្រតិភូ ស.ស.យ.ក និងបណ្តាដៃគូសហការជាង ៣០០នាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ដែលជាការរៃអង្គាសពីចលនាសប្បុរសធម៌ទូទាំងប្រទេស ទៅជូនកងទ័ពកំពុងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន។
កម្មវិធីនេះ ប្រព្រឹត្តទៅនាភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានវត្តមានថ្នាក់ដឹកនាំជាច្រើន រួមមាន លោក ទៀ សីហា, លោក ហ៊ីង ប៊ុនហៀង,លោក ម៉ៅ សុផាន់, លោក សាយ សំអាល់, លោក ឥត សារ៉ាត់ និងរដ្ឋមន្ត្រីជាច្រើនទៀត។