ល្បែងសុីសងតាមអនឡាញនៅតែបន្តបើកលេងយ៉ាងគំហ៊ុក ក្នុងឃុំឆ្លូង ស្រុកឆ្លូង បានយ៉ាងរលូន បើទោះបីជាប្រមុខរាជរដ្ឋាភិបាលប្រកាសអោយបិទយ៉ាងណាក៏ដោយ…
ខេត្តក្រចេះ ៖ ល្បែងសុីសងតាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែងនៅតែបើកដំណើរការលេងយ៉ាងពេញបន្ទុកក្នុងភូមិកណ្តាល ឃុំឆ្លូង ភូមិហាន់ជ័យ៤ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ខណៈអាជ្ញាធរក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ដូចគេញ៉ុកមាត់។គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស អោយអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ។ជាក់ស្តែងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ គេសង្កេតឃើញថាទីតាំងល្បែងសុីសងអនឡាញនៅចំណុចភូមិសាស្ត្រខាងលើ កំពុងតែពង្វក់ស្មារតីក្រុមអ្នកញៀនល្បែងអោយឆ្កួតវង្វេងភ្លេចគិតពីកំរិតជីវភាពគ្រួសារក្រលំបាក ខ្លះជំពាក់គេវ័ណ្ឌក ខ្លះអស់ម៉ូតូ និងខ្លះទៀតហ៊ានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ឈ្លោះប្រកែកទាស់ទែងវាយប្រពន្ធកូនក៏មាន ។ ប្រភពបន្តថា ដោយសារតែទីតាំងបនល្បែងសុីសងតាមអនឡាញខាងលើនេះ បានធ្វើអោយម្តាយតាមរកកូន ប្រពន្ធតាមរកប្តី ដែលឈ្លក់វង្វេងងប់ងល់និងការលេងល្បែង ភ្លេចគិតពីការងារ ។ គួរបញ្ជាក់ផងដែរថាទីតាំងល្បែងសុីសងតាមអនឡាញខាងលើ ចាប់ផ្តើមបើកដំណើរការលេងយ៉ាងអនាធិបតេយ្យ ហាក់ដូចផ្គើននិងបទបញ្ជារប្រមុខថ្នាក់ដឹកនាំជាខ្លាំង ដែលជាហេតុធ្វើអោយមានការប៉ះពាល់និងរំខានដល់ការរស់នៅ និងការដេកពួនរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្បែរនោះយ៉ាងក្រៃលែង។ ប្រភពបន្ថែមថា បើអាជ្ញាធរ លោកមេប៉ុស្តិ៍ លោកមេឃុំ លោកអធិការ លោកអភិបាលស្រុក នៅតែបណ្ដែតបណ្ដោយអោយមានទីតាំងបានល្បែងខាងលើនេះតទៅទៀត មុខតែនិងកើតមានអំពើចោរកម្ម លួច ឆក់ប្លន់ជាក់ជាមិនខានឡើយ។ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរទៅដល់លោក ឆុង តូរ៉ាន់ អធិការស្រុកឆ្លូង និងលោកឧត្ដមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ ពិសេស ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មេត្តាទានមានវិធានការណ៍ ចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងសុីសង នៅចំណុចទីតាំងខាងលើនេះផងទាន! ដើម្បីរក្សាបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជៀសវាងមានអំពើរចោរកម្មផ្សេងៗ ដូចជាលួច ឆក់ ប្លន់ ជាដើម ដែលបណ្តាលមកពីល្បែងសុីសង និងគោរពគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ០៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃ សូមអរគុណ៕ ការិយាល័យផ្សព្វផ្សាយ070926014/0889846555