ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី នៃវិទ្យាល័យសម្ដេចសង្ឃរាជ្យ បួរ គ្រី

កណ្តាល៖ អគារសិក្សាថ្មី នៃវិទ្យាល័យសម្ដេចសង្ឃរាជ្យ បួរ គ្រី កម្ពស់ ៥ជាន់ ស្មើនឹង ៤០បន្ទប់ មានទទឹង ៩ម៉ែត្រ បណ្ដោយ ៨៩ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពកម្ពុជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

អត្ថបទដែលជាប់ទាក់ទង