សម្តេចព្រះឧត្តមមុនី ជា សំអាង និមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តកណ្តាល
នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥
សម្ដេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភាព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និមន្តជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តកណ្តាល។ ពិធីនេះ ប្រារព្ធនៅពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ដែលសមាសភាពនិមន្ត អញ្ជើញចូលរួមពីសំណាក់ មន្ត្រីសង្ឃសាលាគណខេត្ត ព្រះគ្រូអនុគណ ព្រះអនុគណទាំង១៣ ក្រុង ស្រុក ព្រះនាយក នាយករង ពុទ្ធិកសិក្សាទាំង៣កម្រិត និងសមណសិស្ស និងឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោក លោកស្រី សប្បុរសជនសរុបចំនួន៤៨៣អង្គ/នាក់។