រដ្ឋបាលខេត្តកណ្តាលទទួលថវិកានិងអំណោយពីសប្បុរសជននានា និងមន្ទីរអង្គភាពជុំវិញខេត្ត ក្រុងស្រុក លើកទី១ សម្រាបពិធីអបអរសាទរខួបលើកទី១៦២ ៨ឧសភា ២០២៥

(កណ្តាល)៖ នារសៀលថ្ងៃអង្គារ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនិងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញទទួលថវិកានិងអំណោយពីសប្បុរសជននានា មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក លើកទី១ ក្នុងពិធីអបអរសាទរខួបលើកទី១៦២ ៨ឧសភា ២០២៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល ក្រោមប្រធានបទ រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ និងខួបលើកទី៧០ឆ្នាំ កាកបាទក្រហមកម្ពុជា។

ពិធីនេះរៀបចំធ្វើឡើងនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលជានិច្ចកាលកាកបាទក្រហមកម្ពុជាខេត្ត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនគិតពី ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

សូមជម្រាបថាៈ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ឲ្យដឹងថាៈ ថវិកា និងអំណោយពីសប្បុរសជននានា គឺដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសអបអរសាទរខួបលើកទី១៦២ ៨ឧសភា ២០២៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៃសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកណ្ដាល ក្រោមប្រធានបទ រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ និងខួបលើកទី៧០ឆ្នាំ កាកបាទក្រហមកម្ពុជា។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌ ពោរពេញដោយសទ្ធាជ្រះថ្លារបស់ ឯកឧត្តម លោកជំទាវ ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ដែលបានបរិច្ចាគនូវថវិកា សំភារៈ ផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនាពេលនេះ។ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ ប្រធានក្រុមហ៊ុន អាជីវករ ពាណិជ្ជករ សប្បុរសជននានា បងប្អូនជនរួមជាតិទាំងអស់ មេត្តាចូលរួមចំណែកគាំទ្រសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដោយឧបត្ថម្ភជា ថវិកា គ្រឿងឧបភោគ បរិភោគ ឬសម្ភារៈផ្សេងៗតាមលទ្ធភាព ឫកម្លាំងសទ្ធាជ្រះថ្លា។ ហើយថវិកាទាំងអស់នេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត និងជួបនូវគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

សូមបញ្ជាក់ថាៈ ថវិកា និងអំណោយដែលទទួលបានពីសប្បុរសជននានា សរុបចំនួន១៩,២៥០ដុល្លាសហរដ្ឋអាមេរិក និង៤៦,៥៤០,០០០លានរៀល និងអង្ករសរុបចំនួន៣៥តោន និងទឹកសុទ្ធឱរ៉ាល់ចំនួន៣០០កេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង