ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារចុះរៀបចំបំពាក់ភ្លើងប្រាប់ទីតាំងចរាចរណ៍នៅត្រង់ចំណុចរង្វង់មូលផ្លូវជាតិ៥៨ ក្រុងប៉ោយប៉ែត ដេីម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍…
ក្រុងប៉ោយប៉ែត ៖ នៅល្ងាចថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៥ អាជ្ញាធរក្រុងប៉ោយប៉ែត ក្រោមការដឹកនាំផ្ទាល់ ដោយ ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ៛ដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងមានការចូលរួមដោយ ឯកឧត្តម គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និង លោក ញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែត ព្រមទាំងលោកចៅសង្កាត់ទាំង៥សង្កាត់ ក្នុងក្រុងប៉ោយប៉ែត ប្រជាការពារ រួមទាំងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះរៀបចំបំពាក់ភ្លើងប្រាប់ទីតាំងចរាចរណ៍ នៅត្រង់ចំណុចរង្វង់មូលផ្លូវជាតិ៥៨ ក្រុងប៉ោយប៉ែត ដេីម្បីងាយចំណាំមេីលឃេីញទីតាំងរង្វង់មូលពីចំងាយ ងាយធ្វេីដំណេីរចរាចរណ៍ និងដេីម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្នុងក្រុងប៉ោយប៉ែត ។
ដោយបានឃេីញសកម្មភាព និងការគិតគូប្រកបដោយភាពឈ្លាសវៃ ដេីម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ក្រុងប៉ោយប៉ែតបែបនេះ មានប្រជាពលរដ្ឋ១គ្រួសារដែលធ្វេីដំណេីរឆ្លងកាត់ចំណុចរង្វង់មូល៥៨ មានសេចក្តីរំភេីបចិត្ត ហេីយបានឈប់រថយន្តចុះមកថ្លែងអំណរគុណក្រុមការងារទាំងអស់គ្នា ពិសេសឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដែលមានទឹកចិត្តបេះដូងរួមសុខរួមទុក្ខ និងនៅជាមួយប្រជាពលរដ្ឋជានិច្ច ហេីយឯកឧត្តមបណ្ឌិតតែងតែបានដឹកនាំធ្វេីគ្រប់សកម្មភាព ដេីម្បីប្រជាពលរដ្ឋក្រុងប៉ោយប៉ែត និងបងប្អូនដទៃទៀត។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! សូមស្រលាញ់ជីវិតខ្លួនឯង និងជីវិតអ្នកដទៃ បើស្រវឹងសូមកុំបើកបរ ! 🙏❤️