ឯកឧត្តម សរ សិទ្ធិ អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក កីឡាករទូកកានូក្រសួងមហាផ្ទៃ មុនចេញទៅបោះជំរំហ្វឹកហាត់ និងប្រកួតនៅប្រទេសថៃ

ភ្នំពេញ៖ ព្រឹកថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នាសាលប្រជុំអគារមជ្ឈមណ្ឌលកីឡា​ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញផ្តល់កិត្តិយស ជួបសំណេះសំណាល ប្រគល់ថវិកាលើកទឹកចិត្ត និងសម្លៀកបំពាក់កីឡា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជូនដល់គ្រូបង្វឹក ០១រូប និងកីឡាករ ០២រូប ដែលត្រូវចេញទៅហ្វឹកហាត់ និងចូលរួមការប្រកួតកីឡាទូកកានូស្លាលុំ ជ្រើសរើសជើងឯកអាស៊ីលើកទី១៣ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋលេខាធិការ បានពាំនាំការសាកសួរសុខទុក្ខរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ប្រធានសហព័ន្ធ ជូនដល់គ្រូបង្វឹក និងកីឡាករ​ និងបានជំរុញ ការខិតខំប្រឹងប្រែងហ្វឹកហាត់ ក៏ដូចជាក្រេបយកចំណេះដឹងល្អៗពីការបោះជុំរំនេះ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែឈានទៅកម្រិតអន្តរជាតិ ជាពិសេសលើវិញ្ញាសា ទូកកានូស្លាលុំ។

ឯកឧត្តម គណៈអធិបតី ក៏បានលើកទឹកចិត្តដល់កីឡាករឱ្យប្រឹងប្រែងអស់ពីសមត្ថភាព​ នៅពេលការប្រកួតមកដល់ ក្រោយការហ្វឹកហាត់មួយរយៈខ្លី ជាពិសេសត្រូវ រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រឹងប្រែងរកលទ្ធផលដ៏ល្អមួយជូនជាតិមាតុភូមិ ក៏ដូចជាអង្គភាព និងជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ព្រមទាំងរៀបចំអកប្បកិរិយាឱ្យស័ក្តិសមជាកីឡាករ៕

អត្ថបទដែលជាប់ទាក់ទង