ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល

នៅសៀលថ្ងៃពុធ ០៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធចំនួន ០១ភូមិ គឺភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល ដែលមានក្បាលដីសរុបចំនួន ៤៣៧ក្បាលដី។
ការបិទផ្សាយនេះធ្វើឡើងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាឃុំឬស្សីជ្រោយ ស្រុកមុខកំពូល។
សូមបងប្អូនប្រជាពលរដ្ឋ និងអង្គភាពនានាដែលមានក្បាលដីក្នុងភូមិខាងលើ អញ្ជើញចូលរួមពិនិត្យទិន្នន័យបិទផ្សាយ​ ក្នុងករណីមានខុសចំនុចណាមួយសូមទាក់ទងមន្ត្រីប្រចាំការដេីម្បីធ្វេីការកែតម្រូវ​។ ផុតរយៈពេលនៃការបិទផ្សាយនេះ មន្ទីរនឹងធ្វេីរបាយការណ៏បូកសរុបដេីម្បីស្នេីសុំការពិនិត្យនិងសម្រេចចេញបណ្ណពីឯឧអភិបាលខេត្តកណ្តាល។

អត្ថបទដែលជាប់ទាក់ទង