កិច្ចប្រជុំស្តីពីការកែសម្រួលបង្កើតគណៈកម្មការចុះត្រួតពិនិត្យសំណង់គ្មានលិខិតអនុញ្ញាតិ ក្នុងមូលដ្ឋានខណ្ឌ៧មករា
នៅព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគោលការណ៍ដឹកនាំពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា ដឹកនាំកិច្ចប្រជុំស្តីពីការកែសម្រួលបង្កើតគណៈកម្មការចុះត្រួតពិនិត្យសំណង់គ្មានលិខិតអនុញ្ញាតិ និងសំណង់ខុសលិខិតអនុញ្ញាតិសាង សង់ក្នុងមូលដ្ឋានខណ្ឌ៧មករា ។