លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបើកកិច្ចប្រជុំពង្រឹងសន្តិសុខក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ
(ខេត្តកណ្តាល) អនុវត្តន៏តាមផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនិងស្រុកមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការខេត្តកណ្ដាល។
នៅព្រឹកទី០៦ខែកុម្ភៈឆ្នាំ២០២៤នេះលោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុក កៀនស្វាយ បានបើកកិច្ចប្រជុំដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំចិន.វៀតណាមនាពេលខាងមុខនេះ។
ដោយមានការអញ្ចើញចូលរួមពីលោក.លោកស្រី អធិការ រង.នាយផ្នែក នាយប៉ុស្ដិរដ្ឋបាលទាំង៨ប៉ុស្តិ៍ចូលរួមកិច្ចប្រជុំដើម្បីផ្សព្វផ្សាយលើសេចក្តីណែនាំប្រកាសរបស់ក្រសួងមហាផ្ទៃនិងផែនការការពាសុវត្ថិភាពសម្រាប់ពេលចូលឆ្នាំប្រពៃណីជនចិន.វៀតណាមនាពេលខាងមុខនេះ។
នាឱកាសនោះលោកព្រុំ សំណាង អធិការស្រុកបានណែនាំដល់បងប្អូនកងកម្លាំងទាំងអស់ត្រូវប្រឹងឱ្យអស់ពីកម្លាំងកាយចិត្តធ្វើខ្លួនអោយសមជាអ្នកបំរើពលរដ្ឋក្នុងមូលដ្ឋានធ្វើយ៉ាងណាអោយភូមិឃុំយើងមានសុវត្តិភាពល្អនិងសន្តិសុខសណ្ដាប់ធ្នាប់ល្អក្នុងឱកាសបុណ្យចូលឆ្នាំចិន.វៀតណាមខាងមុខនេះ។
លោកអធិការក៍បានលើកឡើងថា!កងកម្លាំងទាំងអស់ត្រូវអនុវត្តលេខ(០០៦)ឱ្យបានខ្ចាប់ខ្ចួនជាប្រចាំ។
ចំពោះកម្លាំងផ្នែកអន្តរាគមន៍និងកម្លាំងផ្នែកចរាចរណ៍ត្រៀមរថយន្តពន្លត់អគ្គិភ័យនិងត្រូវត្រៀមកម្លាំង២៤ម៉ោងលើ២៤ម៉ោង។
ចំពោះកម្លាំងប៉ុស្តិ៍រដ្ឋបាលតាមឃុំនិមួយៗត្រូវចុះណែនាំដល់បងប្អូនចិន.វៀតណាមនូវពេលពួកគាត់អុជទៀនធូបត្រូវមានការប្រុងប្រយ័ត្នក្រែងលោមានហានិភ័យកើតឡើង។
លោកអធិការបានមានមតិផ្ដាំផ្ញើដល់លោក នាយប៉ុស្ដិនិងលោកអធិការ រងស្រុកតាមគោលដៅត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះភារកិច្ចរបស់ខ្លួន។