ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានដឹកនាំមន្ត្រីក្រោមឱវាទនាំយកថវិកា ដែលបានមកពីការចូលរួមដោយស្ម័គ្រចិត្
កណ្តាល៖ រសៀលថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានដឹកនាំមន្ត្រីក្រោមឱវាទនាំយកថវិកា ដែលបានមកពីការចូលរួមដោយស្ម័គ្រចិត្ត ពីនាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ចំនួន ២លានរៀល អង្ករ ១តោន ទៅប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដើម្បីចូលរួមអបអរខួបលើកទី១៦០ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២៣ នៅសាខាកាកបាទក្រហមខេត្តកណ្តាល។
ពិធីនេះក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្នងការ-ស្នងការរងនគរបាលខេត្ត មេបញ្ជាការ-មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនោះឯកឧត្តម ប្រធាន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត និងសូមសម្តែងនូវការកោតសរសើរ ពីសន្តានចិត្តដ៏សប្បុរសធម៌ថ្លៃថ្លាជូនចំពោះ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកណ្តាលទាំងអស់ ដែលបានឧបត្ថម្ភថវិកា និងអង្ករមួយចំនួន ជូនដល់សាខាកាកបាទក្រហម ខេត្តកណ្តាល។ ព្រមទាំងប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំង៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕