ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ ស្មើនឹង ៤៦៨បណ្ណ ស្ថិតនៅភូមិបឹងកន្ទ្រន់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការសម្រេចកិច្ចការចុះបញ្ជីដីធ្លីនិងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដោយស្មារតីទទួលខុសត្រូវនិងមានតម្លាភាព។
ទន្ទឹមនេះឯកឧត្តម ក៏បានកោតសរសើរនូវការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ជំហាននៃការចុះបញ្ជីដីធ្លីរហូតដល់បានទទួលបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះផងដែរ។
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
https://www.mlmupc.gov.kh
https://t.me/MLMUPCofCambodia
https://www.youtube.com/@MLMUPC_KH
@mlmupc_kh