កិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែមករា និង​លេីកទិសដៅ​អនុវត្តបន្ត

លោក​ សុក​ កាន់ណារិទ្ធ​ ប្រធានមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី​ បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែមករា និង​លេីកទិសដៅ​អនុវត្តបន្ត ​ដោយផ្តោតសំខាន់នូវរបៀបវារៈសំខាន់ៗរួមមាន៖
១.ការងារចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ​
២.ការងារ​រៀបចំ​ដែនដី​
៣.ការងារសំណង់
៤.ការងារលំនៅឋាន
៥.ផ្សេង​ៗ។
ដោយមានការអញ្ជើញចូលរួមពី​ លោក​ លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធានការិយាល័យចំណុះមន្ទីរ​ លោក​ ប្រធានការិយាល័យ​ ដនសភ​ ក្រុង/ស្រុក​ លោកអនុប្រធានក្រុមវាល​ និងផ្នែកGIS។

ខ្លឹមសារនៃកិច្ចប្រជុំគឺផ្តោតសំខាន់ទៅលេីការងារចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ឋ​ ដោយខិតខំធ្វេីយ៉ាងណាអោយការវាស់វែងចុះបញ្ជីអោយបានចប់តាមផែនការនៅឆ្នាំ២០២៤។
អង្គប្រជុំបានពិភាក្សាដោយលេីកយកបញ្ហាប្រឈមផ្សេងៗមកធ្វេីការដោះស្រាយ​ ទាំងបញ្ហាប្រឈមបណ្តាលមកពីការងារជំនាញ​ និងបញ្ហាប្រឈមនានាជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ឋ​ ដេីម្បីឈានដល់សម្រេចគោលដៅ។

អត្ថបទដែលជាប់ទាក់ទង