សណ្ឋាគារ SUN & MOON HOTEL អ្នកឧកញ៉ាបណ្ឌិត ជា រតនា ឈ្នះពានរង្វាន់ប្រណិតលំដាប់ពិភពលោកចំនួន៣ ជុំវិញ ឧកញ៉ា
សណ្ឋាគារលំដាប់ផ្កាយ ៥ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel) នៅ ជិត ស្ពានអាកាសក្បាលថ្នល់ របស់អ្នក ឧកញ៉ា បណ្ឌិត ជា រតនា សម្រេច បាន នូវ ភាព ជោគជ័យ ថ្មី មួយ ទៀត ដោយ ឈ្នះពានរង្វាន់ប្រណិតលំដាប់ ពិភពលោក ដ៏មានកិត្យានុភាពចំនួនបី កាលពី ពេល ថ្មីៗ កន្លង ទៅ នេះ។
តាម ការ ឱ្យដឹង ពី សណ្ឋាគារ សាន់ & មូន រីវើសាយ កាលពី ថ្ងៃទី២៤ ខែមករា ការឈ្នះពានរង្វាន់ប្រណិត លំដាប់ពិភពលោក ដ៏មានកិត្យានុភាពចំនួនបី គឺ មាន ដូចជា៖
១)សណ្ឋាគារ ដែលមានសាលប្រជុំ និងកន្លែងរៀបចំកម្មវិធីដ៏ប្រណិត
២)សណ្ឋាគារ ដែលមានរចនាបថបែបប្រណិត និង
៣)សណ្ឋាគារដែលមានភាពទំនើបស៊ីវិល័យ។
ជាមួយ នឹង ភាព ជោគជ័យ ថ្មី នេះ សណ្ឋាគារ សាន់ & មូន រីវើសាយ ក៏ សូមគោរព ថ្លែង អរគុណដល់ភ្ញៀវ បុគ្គលិក និងដៃគូ សហការ ដ៏ល្អទាំងអស់ ដែល បាន រួម ចំណែក ធ្វើ ឱ្យ សណ្ឋាគារ មួយ នេះ សម្រេចបាននូវកិត្យានុភាពដ៏អស្ចារ្យទាំងនេះ។ SUN & MOON, Riverside Hotel ប្តេជ្ញាថានឹងបន្តផ្តល់សេវាកម្មល្អ គំនិតច្នៃប្រឌិត និងការស្នាក់នៅ ដែលប្រកបដោយ ប្រណិត ភាព។ ពេលវេលាល្អៗដែលមិនអាចបំភ្លេច បាននៅមានជាច្រើនទៀត ជាមួយនឹងសណ្ឋាគារ សាន់ អែន មូន រីវើសាយ។
គួរ រំឭក ថា កាលពី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ក្រសួង ទេសចរណ៍ បាន ចេញ វិញ្ញាបនបត្រ ទទួល ស្គាល់ សណ្ឋាគារ សាន់ & មូន ហូថេល ជា សណ្ឋាគារ ជ័យលាភី ជាប់ឈ្មោះជា “អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣” ផង ដែរ។
សូមជម្រាប ជូន ថា សណ្ឋាគារ សាន់ & មូន រីវើសាយ សាងសង់ប្រកបដោយគំនិតច្នៃប្រឌិត ខ្ពស់ បែបបដិសណ្ឋារកិច្ច វិនិយោគដោយកូនខ្មែរ ដោយមាន អ្នកឧកញ៉ាបណ្ឌិត ជា រតនា ជាសហគ្រិនឆ្នើមក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច, និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន សាន់ & មូន គ្រុប ជាអ្នកផ្ដួចផ្ដើមស្ថាបនា។ សណ្ឋាគារផ្កាយ ៥ លំដាប់អន្តរជាតិ សាន់ & មូន រីវើសាយ មានទីតាំង ស្ថិតនៅប្របនឹងមាត់ទន្លេបាសាក់ កែងគល់ស្ពានព្រះមុន្នីវង្ស ក្បាលថ្នល់ ក្នុងខណ្ឌច្បារអំពៅ៕