ពិធីប្រកាសកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តសៀមរាប

នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោក វន់ វីរៈ សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំសមាជិកគណៈកម្មាធិការ និងក្រុមការងារលេខាធិការដ្ឋានចូលរួមក្នុងពិធីប្រកាសកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព រួមជាមួយឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម អុឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សាជាន់ខ្ពស់ និងថ្នាក់ដឹកនាំសម្ពន្ធយុវជនស្រលាញ់សន្តិភាពថ្នាក់កណ្តាល រាជធានី-ខេត្ត ក្រុង ស្រុក មន្ត្រីរាជការជុំវិញខេត្ត សមាគមយុវជននានាសរុបប្រមាណជិត៣០០នាក់ នៅសាលប្រជុំសាលាខេត្តសៀមរាប។

អត្ថបទដែលជាប់ទាក់ទង