លោកជំទាវ ទាវធីតាភរិយារបស់លោកឧកញ៉ាថោង សារ៉ាតបានចូលរួមពិធីសូត្រមន្តចម្រេីនព្រះ​បរិត្តប្រោសព្រំ សិរីសួស្ដី​ជ័យមង្គល នៅរដ្ឋបាលខណ្ឌមានជ័យ

អរគុណសន្តិភាព !
-អរគុណនយោបាយ ឈ្នះ ឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

លោកជំទាវ ទាវធីតាភរិយារបស់លោកឧកញ៉ាថោង សារ៉ាតបានចូលរួមពិធីសូត្រមន្តចម្រេីនព្រះ​បរិត្តប្រោសព្រំ សិរីសួស្ដី​ជ័យមង្គល នៅរដ្ឋបាលខណ្ឌមានជ័យ នៅថ្ងៃសុក្រ ៩កេីត ខែបុស្ស ឆ្នាំថោះ បញ្ចាស័ក្ត ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី​១៩ ខែមករា ឆ្នាំ២០២៤នេះ ។

ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, គណៈនាយកខណ្ឌ, លោក-លោកស្រី ប្រធានការិយាល័យទាំង១១, លោក-លោកស្រី មន្ត្រីរាជការរដ្ឋបាលខណ្ឌ, លោក-លោកស្រីចៅសង្កាត់ទាំង០៧, និងលោក-លោកស្រី ប្រធានផ្សារទាំង០៣ ។

នៅក្នុងពិធីនេះ ក៏មានការនិមន្តព្រះសង្ឃសូត្រមន្តប្រោសព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំខណ្ឌ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខណ្ឌមានជ័យទាំងអស់ ចូលកើតមានដល់អ្នកឲ្យបានគ្រប់ៗគ្នា និងសូមឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង