ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ មួយកន្លែង ក្នុងសង្កាត់អូឬស្សីទី៣ បើកដំណើរការយ៉ាងរលូន សង្ស័យជាឆ្នាំងបាយ របស់សមត្ថកិច្ចក្នុងមូលដ្ឋាន”

ភ្នំពេញ ៖ ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញមួយកន្លែង បើកទទួលភ្ញៀវប្រុស ស្រី ក្មេងចាស់ ចូលលេងយ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ច សោះឡើយ ដែលទីតាំងខាងលើ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ជួន ណារិន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌ៧មករា  និងលោកវរសេនីយ៍ឯក នេតសុី ថុន អធិការនគបាលខណ្ឌ៧មករា ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ។

សូមរំលឹកថា: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសង និងកន្លែងចែកចាយ នូវប្រភេទថ្នាំដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក/ក្រុង/ខេត្ត, ណាមិនហ៊ានក្នុងការទប់ស្កាត់ និងមិនបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនិងមានបញ្ហា ប្រឈមទៅនិងការបាត់បង់ពីតំណែងទៀតផង ។

មហាជន និងអង្គការសង្គមស៊ីវិល មានការងឿងឆ្ងល់ថា តើអនុសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី លែងមានប្រសិទ្ធភាព ក្នុងការអនុវត្ត ឬយ៉ាងណា ?សូមបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ អង្គភាព យើងបានចុះទៅដល់ទីតាំងផ្ទាល់ នឹងខលផ្ដល់ព័ត៌មាន ជូនលោកអធិការនគរបាលខណ្ឌ ៧មករា ដោយលោកបានបញ្ជាក់ប្រាប់ថា ចាំលោកឱ្យកម្លាំងចុះទៅ ខណៈនោះអ្នកសារព័ត៌មានយើងរង់ចាំមើលចំណាច់ការ របស់លោកអធិការ អស់រយៈពេលជាងកន្លះម៉ោង នៅមិនមានកម្លាំងណាចុះមកត្រួតពិនិត្យទីតាំងនោះទេ ហើយមិនអស់ចិត្ត អង្គភាពសារព័ត៌មានយើង បានផ្ដល់រូបភាពរួមទាំងភស្តុតាងមួយចំនួន ជូនទៅលោកអធិការ តាមរយៈប្រព័ន្ធតេឡេក្រាម តែលទ្ធផលគឺបានត្រឹមចូលមើលហើយ មិនមានការឆ្លើយតប។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !ទំនាក់ទំនងព័ត៌មាន070926014/0889846555

អត្ថបទដែលជាប់ទាក់ទង