សមាគមនារីខណ្ឌមានជ័យ ផ្តល់ជំនួយសប្បុរសធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត២គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យ១
(ភ្នំពេញ)៖អរគុណសន្តិភាព !
-អរគុណនយោបាយ ឈ្នះ ឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
លោកជំទាវ ទាវ ធីតាភរិយាលោកឧកញ៉្ញថោង សារ៉ាត់ប្រធានសមាគមនារី ខណ្ឌមានជ័យ លោកស្រីជ្រាង សុភីភរិយាលោកសេង គន្ធ អភិបាលខណ្ឌមានជ័យជា ប្រធានកិត្តិយស សមាគមនារីខណ្ឌមានជ័យព្រមទាំង អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍខណ្ឌមានជ័យ បានចុះសួរសុខទុក្ខចែកអំណោយដល់គ្រួសារខ្វះខាតកំពុងជួបការលំបាកនៅ សង្កាត់ស្ទឹងមានជ័យ១ចំនួនពីរគ្រួសារ ឈ្មោះ យ៉ាងឃីម ភេទស្រី អាយុ៧៤ឆ្នាំ ឈ្មោះកែវ ចន្ធី ភេទស្រីមានអាយុ៤៥ឆ្នាំ ចំនួន២ គ្រួសារ រស់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ។
អំណោយសប្បុរសធម៌របស់លោកជំទាវ ទាវ ធីតាជាភរិយាលោកឧកញ៉្ញថោង សារ៉ាត់ និងលោកស្រីជ្រាង សុភី ប្រធានកិត្តិយស សមាគមនារីខណ្ឌមានជ័យ ដែលបានផ្តល់ជូនដល់គ្រួសារទទួលបាន អង្ក២៥គីឡូ មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនលោជំទាវ ទាវ ធីតាបានលើកឡើងថា ការជួយជាអំណោយមនុស្សធម៌នៅពេលនេះ ជាការចូលរួមចំណែក ក្នុងការជួយសម្រួលដល់ទុក្ខលំបាក របស់ក្រុមគ្រួសារពួកគាត់បានមួយរយៈពេលផងដែរ។
ក្នុងឱកាស នេះផងដែរលទាវ ទាវ ធីតា ក៏បានលើកទឹកចិត្តដល់លោកយាយ ឈ្មោះ យ៉ាងឃីម ភេទស្រី អាយុ៧៤ឆ្នាំ ឈ្មោះកែវ ចន្ធី ភេទស្រីមានអាយុ៤៤ឆ្នាំត្រូវតស៊ូ និងរឹងមាំ និងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីមើលការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕