សមាគមថ្នាលយុវជនកម្ពុជាខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម ម៉ៅ ផល្លា អញ្ជើញធ្វើទស្សនកិច្ចសិក្សានៅព្រលានយន្តហោះអន្តរជាតិតេជោ

សមាគមថ្នាលយុវជនកម្ពុជាខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម ម៉ៅ ផល្លា បានអញ្ជើញដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅ ព្រលានយន្តហោះអន្តរជាតិតេជោ ក្នុងគោលបំណងស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធទំនើប ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ ការផ្តល់សេវាកម្មដល់អ្នកដំណើរ និងវិធានការសន្តិសុខ សុវត្ថិភាព ស្របតាមស្តង់ដារអន្តរជាតិ។

ក្នុងឱកាសនោះ គណៈប្រតិភូបានស្តាប់បទបង្ហាញពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ អំពីដំណើរការគ្រប់គ្រង និងការអភិវឌ្ឍព្រលានយន្តហោះ ព្រមទាំងបានទស្សនាតំបន់សំខាន់ៗ រួមមានសាលអ្នកដំណើរ ប្រព័ន្ធត្រួតពិនិត្យសន្តិសុខ ប្រព័ន្ធគ្រប់គ្រងឥវ៉ាន់ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបផ្សេងៗ។

ដំណើរទស្សនកិច្ចនេះ បានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗដល់សមាជិកសមាគមថ្នាលយុវជនកម្ពុជាខេត្តកណ្ដាល ព្រមទាំងរួមចំណែកពង្រឹងការយល់ដឹងអំពីការអភិវឌ្ឍវិស័យអាកាសចរណ៍ និងតួនាទីដ៏សំខាន់របស់ព្រលានយន្តហោះអន្តរជាតិតេជោក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងការតភ្ជាប់របស់ព្រះរាជាណាចក្រកម្ពុជាជាមួយតំបន់ និងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង