ឯកឧត្តម ស៊ុយ ឆៃលាងនេះជាកម្លាំងប្រយុទ្ធនៅមូលដ្ឋានជាគ្រឹះដ៍រឹងមាំរុញច្រាននៃភាពជោគជ័យរបស់គណបក្សប្រជាជកម្ពុជាជាកម្លាំងថ្មី
កណ្តាល៖ នៅថ្ងៃនេះឯកឧត្តមស៊ុយ ឆៃលាង បានពាំនាំ សូមផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់សមាជិកថ្មី(៤៨នាក់) ទាំងសមាជិកចាស់មានចំនួន១៤២នាក់ក្នុងកម្មវិធីលើកស្លាកគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាល នៅភូមិឃ្លាំងមឿងជើង សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ដែលនេះស្របតាមខ្លឹមសារតាមលក្ខន្តិក: និងបទបញ្ជាផ្ទៃក្នុងគណបក្សតាមមាត្រាទី៣ចែងថា “ គោលបំណងរបស់គណបក្ស គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រលាញ់ប្រជាធិបតេយ្យ និង សន្តិភាព ដោយមិនប្រកាន់ឋាន: ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាលដើម្បីរួមកម្លាំងគ្នាការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រិត និងវឌ្ឈនភាពសង្គម”
នេះកម្លាំងប្រយុទ្ធនៅមូលដ្ឋានជាគ្រឹះរុញច្រាននៃភាពជោគជ័យរបស់គណបក្សប្រជាជកម្ពុជាជាកម្លាំងថ្មីរបស់គណបក្សប្រជាជនកម្ពុជាព្រោះគណបក្សមានវ័យចំណាស់ជាងគេនៅប្រទេរបស់យើង ដូនេះពុកម៉ែ បងប្អូន ពូ មីង បានមើលឃើញច្បាស់ដោយឥតសង្ស័យថាមានតែគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា គឺមានតែគណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និង ស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។ ថ្ងៃនេះយ៉ាងច្បាស់ នៅមូលដ្ឋានសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាលដែលរូបខ្ញុំ មាន លោកឡេង បូរ៉ា លោក ឃួន សុវណ្ណ លោករ៉ុម ផានិត ថ្នាក់ដឹកនាំនៃក្រុមចលនាកសាងសមាជិកនៅមូលដ្ឋានខេត្តកណ្តាល បានចុះស្វាគមន៍ផ្ទាល់ជាមួយលោក ចាន់ តារា ប្រធានគណ:កម្មាធិការរគណបក្សក្រុងអរិយក្សត្រ លោក ជ័យ រិទ្ធី ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់ព្រែកអំពិល លោកកែវ ច័ន្ទរា ប្រធានគណបក្សសង្កាត់ព្រែកអំពិល បានផ្តល់ភាពកក់ក្តៅ ស្វាគមន៍ប្រកបដោយក្តីរីករាយ និងស្និតស្នាលបំផុត ដែលពួកគាត់បានចេកចេញពីក្រុមគណបក្សប្រឆាំងនានាហើយចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាយើង។
ទិដ្ឋភាពនៃការជួបជុំសំណេះសំណាលជាភក្តីភាពបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំដែលមានឯកឧត្តមប្រធានគួច ចំរើន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាកនៃគណបក្សខេត្តកណ្តាល ហើយលើកគាំទ្រ បានផ្តល់ក្នុងពិធីសំណេះសំណាល អមដោយអាហារនំបញ្ចុកអាហារសាមគ្គី ប្រកបដោយបរិយាកាស ភាតរភាព ក្រោយមកមានលើកស្លាកគណបក្សជានិមិត្តរូប បញ្ជាក់ពីភាពរឹងមាំនៃដំណើរឆ្ពោះទៅបន្តទទួលបានជោគជ័យ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ទី៦ ខែ៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០២៨ ។ ក្នុងឱកាសនោះ លោក ចាន់ តារា លោកប្រធានគណៈកម្មាធិការគណបក្ស និងជាអភិបាល នៃគណៈអភិបាល ក្រុងអរិយក្សត្រ បានសម្តែងការរំភើបរីករាយជាថ្មី ក្នុងការជួបជាមួយសកម្មជនគណបក្សថ្មី និងចាស់ នាឱកាសនេះ ក៏បានបង្ហាញពីភាពរឹងមាំ និងវឌ្ឍនភាពរបស់ក្រុង ព្រមទាំងជម្រុញអោយប្រជាពលរដ្ឋបន្តរួមសាមគ្គីគ្នា ជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលដើម្បីជាតិមាតុភូមិរបស់យើង ព្រោះសង្កាត់ព្រែកអំបិលយើងកំពុងតែដំណើរការ កសាងផ្លូវ ដាក់ប្រព័ន្ធលូថ្មី ជូនប្រជាពលរដ្ឋដែលជាក្តីសង្ឃឹមរបស់ប្រជាជននៅក្នុងមូលដ្ឋាន ហើយលោកលើកឡើងថាបន្តអនុវត្តយ៉ាងម៉ឺងមាត់មិនឲ្យមាន Scam online និងក្មេងទំនើងនៅក្នុងមូលដ្ឋានជាដាច់ខាតនៅក្នុងភូមិសាស្រ្តរបស់លោក។ ដូចគ្នានេះ លោក ជ័យ សិទ្ធី ប្រធានក្រុមការងារចុះជួយគណបក្សនៅសង្កាត់ព្រែកអំពិល ក៏បានធ្វើការគូសបង្ហាញរបាយការណ៍នៃការចលនាកម្លាំងរបស់គណបក្សរីកធំធាត់ជាបន្តបន្ទាប់ ដូចប្រសាសន៍របស់សម្តេចតេជោ ប្រធានគណបក្សប្រជជនកម្ពុជា“ពង្រឹងចាស់បង្កើនថ្មី”។
ក្នងនាមឯកឧត្តមស៊ុយ ឆៃលាងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន ខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្ស ខេត្តកណ្តាល និងជាអភិបាល នៃគណៈអភិបាល ខេត្តកណ្តាល បានធ្វើការគូសបង្ហាញអំពីទិដ្ឋភាពទូទៅព្រឹត្តិការណ៍នយោបាយ ផែនការយុទ្ធសាស្ត្រគណបក្ស ព្រមទាំងយុទ្ធសាស្រ្តអទិភាពចម្បងៗរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលបានដាក់ចេញ និងកំពុងអនុវត្តន៍ប្រកបដោយជោគជ័យ គឺ “មនុស្ស ទឹក ផ្លូវ ភ្លើង និង បច្ចេកវិទ្យា ឌីជីតែល” ព្រមទាំងបានធ្វើការបង្ហាញអំពីមូលធនមនុស្ស ដើម្បីកម្ពុជាឆ្ពោះទៅបន្តភាពរីកចំរើន និងការអភិវឌ្ឍដើម្បីកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យទទទួលបានចំណូលកំរិតមធ្យមនៅឆ្នាំ ២០៣០ និងចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០ ។ ខ្ញុំបាទផ្តល់ការលើកទឹកចិត្ត បងប្អូនប្រជាពលរដ្ឋជាសមាជិកថ្មី បន្តរួមគ្នាជាកម្លាំងតែមួយ ជាមួយគណបក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្ស បានដឹកនាំប្រទសមានសន្តិភាព
ទើបយើងមានអ្វីៗគ្រប់យ៉ាងដូចពេលនេះ។ ខ្ញុំបានជម្រាបដល់បងប្អូនជាសមជិកថ្មីថា: គ្មានក្រុមគណបក្សប្រឆាំងឯណា មករំដោះជាតិ ចេញ ពីរបបអាវខ្មៅ បនប្រល័យពូជសាសន៍ ប៉ុល ពត ឡើយ គឺមានតែឥស្សរជន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានរំដោះប្រទេសជាតិ ចេញពីរបបវាលពិឃាត និងបានកសាងប្រទេសកម្ពុជាពីបាតដៃទទេ រហូតធ្វើឱ្យប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះ ខ្ញុំក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ ដើម្បីអោយក្លាយជាសកម្មជនរបស់គណបក្ស ជាអ្នកជួយឃោសនាគោលនយោបាយជូនគណបក្សដល់មូលដ្ឋានរបស់យើង បានក្លាយមនុស្សរបស់គណបក្ស នៅជាមួយ ជឿជាក់ ការពារគណបក្សគ្រប់កាល:ទេស: ជួយបម្រើគ្នា ចែករំលែក សម្រាលទុក្ខគ្នាទៅវិញទៅមក នៅតាមមូលដ្ឋានដែលយើងកំពុងរស់នៅ ជាពិសេសគឺបោះឆ្នោតជូនគណបក្សយើងនៅថ្ងៃទិ6-6-2026(មានឈ្មោះបោះឆ្នោត) ។ ជួយបន្តផ្សព្វផ្សាយដល់បងប្អូន យើងដែលមិនទាន់បានដាក់ពាក្យចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា សូមអញ្ជើញស្វាគមន៍ពួកគាត់បានដាក់ពាក្យចូលជាមួយគណបក្សយើង និងក្លាយជាសមាជិកពេញសិទ្ធិនេះជាគោលបំណងរបស់យើងគ្រប់ៗគ្នា។ ឈប់ចាញ់កលល្បិចលួងលោមរបស់មេគណបក្សប្រឆាំង មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ជួយកសាងជាតិមាតុភូមិឱ្យរុងរឿង និងរក្សាបាននូវសន្តិភាព។ លោកបានជម្រាបដល់បងប្អូនយើងថា : យើងជាប្រជាពលរដ្ឋខ្មែរមានជំនឿជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាលជាមួយរួមសាមគ្គីជាធ្លុងមួយរាជរដ្ឋាភិបាលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ ក្នុងការការពារអធិបតេយ្យភាពជាតិយើង(Our National Sovereignty) ដោះស្រាយដោយសន្តិវិធីយន្តការការទូត និងទ្វេភាគីជាមួយប្រទេសថៃ។ យើងខ្ញុំទាំងអស់គ្នាស្រលាញ់ និងចង់បានសន្តិភាព យើងខ្ញុំចង់បានប្រទេសអ្នកជិតខាងល្អ យើងខ្ញុំស្អប់ខ្ពើមសង្រ្គាម យើងខ្ញុំទាំងអស់គ្នាចង់បានសន្តិភាព ។
ជាពិសេសចុងក្រោយ ខ្ញុំបាទបានចែករំលែកដល់បងប្អូនយើងជាយុវជនអំពីច្បាប់ស្តីពីកាត្វកិច្ចយោធា: ដើម្បីរួមចំណែកកសាងប្រទេសជាតិនិង ការពារមាតុភូមិដែលជាកាត្វកិច្ចចាំចាប់និងជាកិត្តិយសដ៍មហាធំធេងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបៗ និងជាមូលដ្ឋានគ្រឹះនៃប្រភពកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យចេះស្រឡាញ់ទឹកដី ការពារទឹកដីដែលជាតម្រូវការរបស់ប្រទេសជាតិ “ យើងអាចសួរខ្លួនថា តើយើងអាចជួយអ្វីខ្លះដល់ប្រទេសជាតិ ជាជាងរងចាំជាតិជួយយើង? ” ខ្ញុំជាយុវជន! តើខ្ញុំអាចធ្វើអ្វីបានខ្លះសម្រាប់ប្រទេសជាតិខ្ញុំ
១. បណ្តុះផ្នត់គំនិតស្រឡាញ់ជាតិ គឺតាមដានព្រឹត្តិការណ៍សង្គម ស្ថានការណ៍នៃការវិវត្តក្នុងសង្គមចូលរួមចំណែកដោះស្រាយបញ្ហាសង្គម និង អភិវឌ្ឍន៍សង្គមតាមរយៈការបរិច្ចាគកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ឬទ្រព្យសម្បត្តិផ្សេងៗទៅតាមអ្វីដែលអ្នកអាចធ្វើបានដើម្បីសង្គមជាតិ ។
២. ធ្វើការស្ម័គ្រចិត្តជួយសង្គម គឺយកពេលទំនេរ ឬឆ្លៀតពេលខ្លះដើម្បីធ្វើកិច្ចការស្ម័គ្រចិត្តជួយអភិវឌ្ឍន៍សង្គមជាតិ ដូចជា៖ ការសម្អាតទីធ្លាសាធារណៈ ការដាំកូនឈើ ជួយមនុស្សមានវិបត្តិ មនុស្សចាស់ឬជួយបណ្តុះបណ្តាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅដល់អ្នកដទៃ។ ល។
៣. បញ្ចេញទស្សនៈផ្ទាល់ខ្លួនគឺចូលរួមចំណែកបញ្ចេញទស្សនៈគំនិត និងយោបល់ប្រកបដោយសេចក្តីថ្លៃថ្នូរ ដោយគុណធម៌ មិនលំអៀង និងក្នុងន័យអប់រំ ដើម្បីស្ថាបនាដល់ពលរដ្ឋ យុវជន សិស្សនិស្សិត និងថ្នាក់ដឹកនាំនានា ដើម្បីរៀនសូត្រ ត្រិះរិះ អភិវឌ្ឍន៍ខ្លួន និងសង្គមជាតិ៕
