សារសម្តេចនាយករដ្ឋមន្ត្រី ៖ អ្នកនយោបាយខ្លះអួតថា ស្នេហាជាតិ ប៉ុន្តែសត្រូវឈ្លានពាន បែរជាទៅបម្រើសត្រូវ វាយប្រហារជាតិវិញ
(ភ្នំពេញ)៖ សារសម្តេចធិបតីនាយករដ្ឋមន្ត្រី ពីប្រទេសបារាំង នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សូមបងប្អូនជនរួមជាតិ ជួយគិត ៖
មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះ ខិតខំពុះពារ និងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោង ដែលប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកផ្សេងនោះ បានរៀបចំឡើង និងផ្សព្វផ្សាយ ដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រ មកលើជាតិយើង) ។
តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលានិងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន?
សូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ ៕