សមាគមន៍អ្នកធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញចំនួន៣៨៨នាក់ បានទទួលអំណោយពី លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
ភ្នំពេញ៖លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជាអមដំណើរដោយឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជានិងលោកជំទាវ នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួន ចែកជូនដល់បងប្អូន ដែលជាសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន៣៨៨នាក់ នៅក្នុងបរិវេនសាលារាជធានីភ្នំពេញ។
