លោក សេង គន្ធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ និងជាអភិបាលនៃគណៈអភិបាលខណ្ឌ បានទទួលទទួលទេយ្យទានពី ព្រះគ្រូសិរីសត្ថាចារ្យ ប្រាក់ ឌឿន ព្រះគ្រូសូត្រឆ្វេងវត្ដដំបូកខ្ពស់
នៅថ្ងៃទី០១ ខែឩសភា ឆ្នាំ២០២៥ នាទីរសៀល អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ដឹកនាំដោយ លោក សេង គន្ធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ និងជាអភិបាលនៃគណៈអភិបាលខណ្ឌ រួមនឹងសមាជិក សមាជិកាអនុសាខាកាកបាទក្រហមខណ្ឌ បានទទួលទេយ្យទានពី ព្រះគ្រូសិរីសត្ថាចារ្យ ប្រាក់ ឌឿន ព្រះគ្រូសូត្រឆ្វេងវត្ដដំបូកខ្ពស់ ដែលទេយ្យទានរួមមាន៖
១.អង្ករ ១តោន
២. មី ៥០កេស
៣.ស្ករស ៥០kg
៤.ទឹកដោះគោ ៥០កំប៉ុង
៥.ទឹកសុទ្ធ ៣០កេស
៦.ទឹកក្រូច+ទឹកផ្លែឈើ ៣០កេស
៧.ទឹកត្រី ១០យួរ
៨.ទឹកស៊ីអីវ ២០យួរ
៩.បាឡុង ៣៤ឈុត
១០.បច្ច័យ២លានរៀល និងព្រះលិខិតធម្មនាថ ហាន គឹមសយ ព្រះគ្រូសូត្រស្តាំ វត្តដំបូកខ្ពស់ បានចូលរួមបច្ច័យ១លានរៀល។
ក្នុងនាមជាប្រធានលោក សេង គន្ធ ប្រធានកិត្តិយសអនុសាខា កកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ខ្ញុំបានប្តេជ្ញាចំពោះមុខព្រះភ័ក្ត្ររបស់ព្រះអង្គថា នឹងយកទេយ្យទានដែលព្រះអង្គប្រគេនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះមហន្តរាយផ្សេងៗ ឱ្យចំគោលដៅ និងទាន់ពេលវេលា៕